ទំហំទីផ្សារឡូជីស្ទីករបស់ប្រទេសចិន ជាប់ចំណាត់ថ្នាក់លេខមួយក្នុងពិភពលោកក្នុងរយៈពេល ៧ ឆ្នាំជាប់ៗគ្នា
2023-03-10 17:54:07
ប្រភព:ស៊ីនហួចិន
នាថ្ងៃទី៩ ខែមីនា សហភាពសហព័ន្ធឡូជីស្ទីក និងការទិញប្រទេសចិនបានចេញផ្សាយដំណឹងថា នៅឆ្នាំ២០២២ ទំហំថ្លៃឡូជីស្ទីកសរុបនៃប្រទេសចិន កាន់ឡើងដល់ ៣៤៧,៦ ទ្រីលានយាន់ ប្រាក់ចំណូលសរុបនៃវិស័យឡូជីស្ទីកមាន ១២,៧ ទ្រីលានយាន់ ទំហំទីផ្សារឡូជីស្ទីកប្រទេសចិន បានជាប់ចំណាត់ថ្នាក់លេខមួយក្នុងពិភពលោកក្នុងរយៈពេល ៧ ឆ្នាំជាប់ៗគ្នា។ ក្នុងចំណោមនោះ ចំនួនក្រុមហ៊ុនឡូជីស្ទីកកម្រិត A ជាង ៩០០០ នៅក្នុងប្រទេសចិន ហើយក្រុមហ៊ុនឡូជីស្ទីកកំពូលទាំង ៥០ នៅក្នុងប្រទេសចិន មានប្រាក់ចំណូលសរុបជិត ២ ទ្រីលានយាន់។ ក្រុមហ៊ុនឡូជីស្ទីកមួយចំនួន ដែលមានកម្លាំងប្រកួតប្រជែងជាអន្តរជាតិបានចាប់ផ្តើមលេចឡើង៕
អ្នកសារព័ត៌មាន៖ Wang Shantao
អ្នកបកប្រែ៖ Li Zha