លោក Li Qiang នាយករដ្ឋមន្ត្រីចិនថ្លែងពីគោលដៅគោលនយោបាយ និងការងារអាទិភាពរបស់រដ្ឋាភិបាលចិនអាណត្តិថ្មី

2023-03-13 14:59:55
ប្រភព:CRI

នៅថ្ងៃទី ១៣ ខែមីនា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានចូលរួមសន្និសីទសារព័ត៌មាននៅវិមានសភាប្រជាជនក្រុងប៉េកាំង ព្រមទាំងបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានចិននិងបរទេស ។

 លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានបញ្ជាក់ថា សមាជបក្សកុម្មុយនីស្តចិនលើកទី ២០  ដែលបានធ្វើឡើងកាលពីខែតុលាឆ្នាំ២០២២  បានធ្វើផែនការយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយសម្រាប់ការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេល ៥ ឆ្នាំខាងមុខ និងយូរជាងនេះទៅទៀត បញ្ហាសំខាន់ៗដែលមនុស្សគ្រប់គ្នាយកចិត្តទុកដាក់ អាចស្វែងរកចម្លើយច្បាស់លាស់នៅក្នុងរបាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០  ។

ការងាររបស់រដ្ឋាភិបាលអាណត្តិថ្មី គឺអនុវត្តឱ្យបានល្អនូវសេចក្តីសម្រេច និងការងារចាត់ចែងរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីធ្វើឱ្យផែនការមេរបស់សមាជបក្សកុម្មុយនីស្តចិនលើកទី ២០  ក្លាយជាផែនការអនវុត្តជាក់ស្តែង  ហើយរួមជាមួយប្រជាជនទូទាំងប្រទេស ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យផែនការមេក្លាយជាការពិតជាក់ស្តែងដ៍ស្រស់ស្អាត  ។

នៅក្នុងការងារនាពេលអនាគត យើងត្រូវផ្តោតលើវិស័យសំខាន់ៗមួយចំនួន ៖ ទី១ គឺត្រូវបង្កើតនិងប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍ដែលចាត់ទុកប្រជាជនជាអាទិភាព ។ ទី២ គឺប្រមូលផ្តុំកម្លាំងដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ ទី៣ គឺប្រកាន់ខ្ជាប់ដោយមិនងាករេនូវកំណែទម្រង់និងបើកចំហយ៉ាងស៊ីជម្រៅ ៕

លោក Li Qiang នាយករដ្ឋមន្ត្រីចិនថ្លែងពីគោលដៅគោលនយោបាយ និងការងារអាទិភាពរបស់រដ្ឋាភិបាលចិនអាណត្តិថ្មី