ប្រជាធិបតេយ្យរបស់ប្រទេសចិនគឺដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែងនិងពិតប្រាកដដល់ប្រជាជន
នាខែមីនា មហាសន្និបាតសភាទំាងពីររបស់ប្រទេសចិនត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម។ តាមរយៈបង្អួចដ៏សំខាន់គឺមហាសន្និបាតសភាទំាងពីរនេះ សហគមន៍អន្តរជាតិអាចមើលឃើញថា ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលនៃប្រទេសចិន ជាប្រជាធិបតេយ្យដែលស្វែងរក និងបង្កើតផលប្រយោជន៍ជាក់ស្តែង ក៏ដូចជាពិតប្រាកដជូនដល់ទូទាំងប្រជាជនចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ប្រទេសចិនដែលបានដើរលើមាគ៌ាប្រជាធិបតេយ្យជោគជ័យមួយដែលស័ក្តិសមនឹងលក្ខខណ្ឌជាតិរបស់ខ្លួន។
ប្រទេសចិនឆ្លងកាត់លក្ខណៈតំណាងជាទូទៅនៃអ្នកតំណាង និងសមាជិកគណៈកម្មាធិការនៃមហាសន្និបាតសភាទាំងពីរ ដើម្បីធានាឱ្យប្រជាជនជាម្ចាស់របស់ប្រទេស ឆ្លងកាត់ការស្តាប់សំឡេងរបស់ប្រជាជនដោយគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើប្រជាជនឱ្យកាន់តែល្អប្រសើរឡើង នេះជាការសន្និដ្ឋានដែលឥស្សរជនបរទេសជាច្រើនទទួលបានក្រោយពីគេសង្កេតការណ៍ទៅលើប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលនៃប្រទេសចិនតាមរយៈមហាសន្និបាតសភាទាំងពីរ។
លោក Sommad Pholsena អនុប្រធានរដ្ឋសភានៃប្រទេសឡាវ៖
ឆ្លងកាត់ការចូលរួម និងសង្កេតការណ៍ដោយផ្ទាល់ជាងកន្លះសតវត្សមក ខ្ញុំជឿថា ប្រជាធិបតេយ្យដែលដឹកនាំ និងកសាងដោយបក្សកុម្មុយនិស្តចិនគឺ ដំណើរការជុំវិញការបម្រើប្រជាជនដោយអស់ពីចិត្ត ប្រជាធិបតេយ្យរបស់ប្រទេសចិនផ្តោតលើការនាំមកនូវផលប្រយោជន៍ជាក់ស្តែងពិតប្រាកដដល់ប្រជាជន។
លោកបណ្ឌិត ជាមុនីប្ញទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិននៃប្រទេសកម្ពុជា
ខ្ញុំមើលឃើញថា ប្រជាជនចិនរួមគ្នាស្វែងរកការអភិវឌ្ឍដោយសាមគ្គីគ្នា នេះជាទម្រង់ប្រជាធិបតេយ្យដែលមានលក្ខណៈពិសេសបែបចិន។ ការអភិវឌ្ឍនៃភូមិស្ថានត្រូវសម្រេចចិត្តដោយប្រជាជនក្នុងភូមិ ហើយអនុវត្តក្រោមការពិគ្រោះ និងការណែនាំពីសមាជិកបក្សកុម្មុយនិស្តចិនថ្នាក់មូលដ្ឋាន។ ខ្ញុំតែងតែកោតសរសើរទម្រង់បែបនេះ ហើយខ្ញុំតែងតែជជែកពិភាក្សាទម្រង់ប្រជាធិបតេយ្យដ៏ល្អប្រសើរបែបនេះជាមួយមន្ត្រីរាជរដ្ឋាភិបាល និងមិត្តភក្តិនៅប្រទេសកម្ពុជា ។
លោក Jean Christophe lseux von Pfettenប្រធានវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្របូព៌ា និងបស្ចិមលោកភូមិន្ទនៃប្រទេសអង់គ្លេស៖
ប្រជាធិបតេយ្យបែបបស្ចិមលោកមិនអាចជានិយមន័យតែមួយគត់នៃគោលគំនិតប្រជាធិបតេយ្យនោះទេ។ បែបបទប្រជាធិបតេយ្យដែលមានលក្ខណៈពិសេសបែបចិនមានសារៈសំខាន់ដែលជាគំរូសម្រាប់ប្រទេសជាច្រើនសិក្សារៀនសូត្រ។
លោក Eric Bigon អ្នកនិពន្ធនៃក្រុមហ៊ុនវិទ្យុប្រទេសកេនយ៉ា៖
ខ្ញុំបានរកឃើញថា ក្នុងចំណោមអ្នកតំណាង និងសមាជិកគណៈកម្មាធិការមានអ្នកបើកបរ អ្នកដឹកជញ្ជូនកញ្ចប់ឆាប់រហ័ស កសិករ គ្រូបង្រៀន ចុងភៅ គ្រូពេទ្យ និងអ្នកសារព័ត៌មានជាដើម។ នៅក្នុងប្រទេសជាច្រើនទៀត អ្នកដែលធ្វើការមុខរបរទាំងនេះ កម្រមានឱកាសបែបនេះណាស់។ មហាសន្និបាតសភាទាំងពីរនៃប្រទេសចិន បានប្រមូលផ្តុំនូវទស្សនៈនានាដែលទាក់ទងទៅនឹងគ្រប់វិស័យ។ ចំពោះមហាសន្និបាតសភាទំាងពីរនៃប្រទេសចិន ព្រមទាំងការអនុវត្តនយោបាយ និងប្រជាធិបតេយ្យដែលមានលក្ខណៈពិសេសរបស់ប្រទេសចិន អ្វីដែលទាក់ទាញខ្ញុំបំផុតនោះគឺ ការកំណត់យកទស្សនៈផ្សេងៗគ្រប់ទិសទី ។
លោក Paul Tembe អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវ Mbeki សម្រាប់ភាពជាអ្នកដឹកនាំអាហ្វ្រិកនៃសាកលវិទ្យាល័យអាហ្វ្រិកខាងត្បូង៖
ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលនៃប្រទេសចិន យកការបម្រើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនទាំងអស់ជាគោលបំណងចម្បង ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងពិតប្រាកដដល់ប្រជាជន ហើយសម្រេចបានសមិទ្ធិផលដែលកម្រឃើញនៅលើពិភពលោក។
លោក Muzhimad Asgar អ្នកសារព័ត៌មាន ទីភ្នាក់ងារសហភាពសារព័ត៌មានប៉ាគីស្ថានប្រចាំនៅប្រទេសចិន៖
បែបបទប្រជាធិបតេយ្យដ៏មានប្រសិទ្ធភាពក្រោមការដឹកនាំដោយបក្សកុម្មុយនិស្តចិន មិនត្រឹមតែជួយប្រជាជនចំនួន ៨០០ លាននាក់ ចាកចេញពីភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងជួយឱ្យប្រជាជនប្រើបានហេដ្ឋារចនាសម្ព័ន្ធ និងទទួលសេវាកម្មសុខាភិបាលយ៉ាងល្អប្រសើរផងដែរ ហើយជីវិតរបស់គេបានឈានទៅកាន់ភាពធូរធារ។ ខ្ញុំយល់ឃើញថា បែបបទប្រជាធិបតេយ្យរបស់ប្រទេសចិនកំពុងក្លាយជាគំរូសម្រាប់ប្រទេសជាច្រើនសិក្សារៀនសូត្រ៕
អ្នកបកប្រែ៖ Li Zha