វិស្វកម្ម “ជម្រៅដីលេខ១” របស់ប្រទេសចិនទទួលបានសមិទ្ធផលថ្មីម្តងទៀត

2023-03-15 15:47:42
ប្រភព:CRI

ក្រុមហ៊ុន Sinopec ចិនបានប្រកាសកាលពីថ្ងៃទី១៤ខែមីនាថា គម្រោង “ជម្រៅដីលេខ១ ·មូលដ្ឋានតំបន់ប្រេងកាតនិងឧស្ម័នShunbei” បានទទួលសមិទ្ធផលថ្មី ។ ការធ្វើតេស្តអណ្តូង៨៤Shunbei  មានចំនួនប្រេងកាតនិងឧស្ម័នដល់ទៅ១០១៧តោន បានក្លាយជា “អណ្តូងប្រេងពាន់តោន” ទី២២នៅតំបន់ប្រេងកាតនិងឧស្ម័នShunbei។ អណ្តូងនេះមានជម្រៅ ៨៩៣៧ម៉ែត្រ គឺជាអណ្តូងជ្រៅបំផុតលើដីគោកទ្វីបអាស៊ី ។

សូមបញ្ជាក់ថា អណ្តូងប្រេងដែលផលិតបានចំនួនប្រេងកាតនិងឧស្ម័នលើសពី១០០០តោនក្នុងមួយថ្ងៃត្រូវគេហៅថា “អណ្តូងប្រេងពាន់តោន” ដែលវាប្រកបដោយតម្លៃអភិវឌ្ឍន៍និងតម្លៃសេដ្ឋកិច្ចខ្ពស់៕

វិស្វកម្ម “ជម្រៅដីលេខ១” របស់ប្រទេសចិនទទួលបានសមិទ្ធផលថ្មីម្តងទៀត