អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិននឹងពង្រីកក្របខណ្ឌនៃចំនួនប្រទេសជាគោលដៅទេសចរណ៍សម្រាប់ក្រុមទេសចរចិនចាប់ពីថ្ងៃទី ១៥ ខែមីនានេះតទៅ
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ១៤ ខែមីនាថា ប្រទេសចិនបានសម្រេចចិត្តថានឹងពង្រីកក្របខណ្ឌនៃចំនួនប្រទេសជាគោលដៅទេសចរណ៍សម្រាប់ក្រុមទេសចរចិនទៅធ្វើទេសចរណ៍ឆ្លងដែនចាប់ពីថ្ងៃទី ១៥ ខែមីនានេះតទៅ ដើម្បីបង្កលក្ខខណ្ឌមានអំណោយផលបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋចិនទៅធ្វើទេសចរណ៍នៅក្រៅប្រទេស។
លោកបានបញ្ជាក់ថា មួយរយៈពេលមុន ប្រទេសចិនបានចាប់ដំណើរការឡើងវិញនូវការអនុញ្ញាតឱ្យពលរដ្ឋចិនទៅធ្វើទេសចរណ៍ជាក្រុមនៅក្រៅប្រទេសក្នុងប្រទេសមួយចំនួន ហើយសភាពការណ៍អនុវត្តមានភាពល្អប្រសើរ ។ ថ្មីៗនេះ ស្ថានភាពរាលដាលនៃជំងឺរាតត្បាតក្នុងប្រទេសចិនមានសភាពនឹងនរ ហើយតម្រូវការរបស់ប្រជាជនក្នុងការធ្វើដំណើរទៅក្រៅប្រទេសបានកើនឡើង ខណៈពេលប្រទេសជាច្រើនកំពុងទន្ទឹងរង់ចាំស្វាគមន៍ភ្ញៀវទេសចរចិនទៅទស្សនា។ ហេតុនេះ ប្រទេសចិនបានសម្រេចចិត្តពង្រីកក្របខណ្ឌនៃចំនួនប្រទេសជាគោលដៅទេសចរណ៍សម្រាប់ក្រុមទេសចរចិនចាប់ពីថ្ងៃទី ១៥ ខែមីនានេះតទៅ ដើម្បីបង្កលក្ខខណ្ឌមានអំណោយផលបន្ថែមទៀតសម្រាប់ពលរដ្ឋចិនទៅធ្វើទេសចរណ៍នៅក្រៅប្រទេស៕