ចាប់ពីថ្ងៃនេះតទៅ ក្រសួងការបរទេសចិននឹងកែសម្រួលគោលនយោបាយអំពីការផ្តល់ទិដ្ឋាការ និងការចូលដែនចិនសម្រាប់ជនបរទេស

2023-03-15 17:54:34
ប្រភព:គេហទំព័រព័ត៌មានចិន

យោងតាមដំណឹងជាផ្លូវការនៃអគ្គនាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេសចិនបានឱ្យដឹងថា ដើម្បីផ្តល់ភាពងាយស្រួលថែមទៀតដល់ការធ្វើដំណើរទៅមករវាងពលរដ្ឋចិន និងបរទេស ប្រទេសចិនបានសម្រេចធ្វើការកែសម្រួលគោលនយោបាយអំពីការផ្តល់ទិដ្ឋាការ និងការចូលដែនចិនសម្រាប់ជនបរទេសចាប់ពី​ពេលវេលាម៉ោង ០:០០  ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ តាមម៉ោងទីក្រុងប៉េកាំង ពោលគឺ៖

ទី១. ការដំណើរការឡើងវិញនូវមុខងារចូលដែនចិននៃទិដ្ឋាការដែលបានចេញមុនថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ហើយនៅតែស្ថិតក្នុងរយៈពេលមានសុពលភាព ។

ទី២. ស្ថាប័នផ្តល់ទិដ្ឋាការចិនប្រចាំនៅបរទេសដំណើរការឡើងវិញនូវការងារពិនិត្យ និងផ្តល់ទិដ្ឋាការគ្រប់ប្រភេទសម្រាប់ជនបរទេស ។

ទី៣. ស្ថាប័នផ្តល់ទិដ្ឋាការនៅតាមច្រកចេញចូលព្រំដែនដំណើរការឡើងវិញនូវការងារពិនិត្យ និងផ្តល់ទិដ្ឋាការតាមច្រកចេញចូលដែនតាមផ្លូវច្បាប់។

ទី៤. ការដំណើរការឡើងវិញនូវគោលនយោបាយនៃការចូលកោះហៃណានដោយលើកលែងទិដ្ឋាការ ទេសចរធ្វើដំណើរតាមកប៉ាល់ទេសចរណ៍សៀងហៃដោយលើកលែងទិដ្ឋាការ ការចូលខេត្តក្វាំងតុងដោយលើកលែងទិដ្ឋាការសម្រាប់ក្រុមជនបរទេសមកពីហុងកុង និងម៉ាកាវ ព្រមទាំងការចូលក្រុងគុយលីង ភូមិភាគស្វយ័ត ក្វាំងស៊ី ដោយលើកលែងទិដ្ឋាការសម្រាប់ក្រុមទេសចរមកពីអាស៊ាន៕

អ្នកបកប្រែ៖ Li Zha

ចាប់ពីថ្ងៃនេះតទៅ ក្រសួងការបរទេសចិននឹងកែសម្រួលគោលនយោបាយអំពីការផ្តល់ទិដ្ឋាការ និងការចូលដែនចិនសម្រាប់ជនបរទេស