តម្លៃភាគហ៊ុនរបស់ធនាគារអាមេរិកជាច្រើនបានធ្លាក់ចុះជាខ្លាំង
2023-03-15 18:00:30
ប្រភព:ស៊ីនហួចិន
ធនាគារ Silicon Valley(SVB)ត្រូវបានឱ្យបិទទ្វារ ដែលបានក្លាយជាព្រឹត្តិការណ៍ដ៏ធំបំផុតសម្រាប់ការបិទទ្វារធនាគារអាមេរិក ចាប់តាំងពីខែកញ្ញា ឆ្នាំ២០០៨ កន្លងមក ដែលបង្កឱ្យទីផ្សារមានការព្រួយបារម្ភ។ ថ្មីៗនេះ តម្លៃភាគហ៊ុនរបស់ធនាគារអាមេរិកជាច្រើនដែលផ្តល់បម្រើដល់ក្រុមហ៊ុនបច្ចេកវិទ្យា រួមទាំងធនាគារ First Republic Bank និង Pacific Western Bank បានធ្លាក់ចុះជាខ្លាំងដែរ។ ក្រុមប្រឹក្សាភិបាលសហព័ន្ធអាមេរិក(FRB)បានប្រកាសផែនការហិរញ្ញប្បទានរយៈពេលកំណត់ធនាគារថ្មីមួយនាថ្ងៃទី១២ ខែមីនា ពោលគឺនឹងផ្តល់ប្រាក់កម្ចីដល់ស្ថាប័នសន្សំដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធានាថា ស្ថាប័នសន្សំមានសមត្ថភាពបំពេញតម្រូវការរបស់អ្នកដាក់ប្រាក់បញ្ញើក្នុងបរិបទនៃការក្ស័យធនរបស់ធនាគារ Silicon Valley ៕
អ្នកសារព័ត៌មាន៖ Zhang Mocheng Li Jianguo