(រឿងអំពីមហាសន្និបាតសភាទាំងពីរ)កែវយឹត “ភ្នែកមេឃ”នៃប្រទេសចិនដ៏អស្ចារ្យ

2023-03-15 18:08:17
ប្រភព:ស៊ីនហួចិន

“ភ្នែកមេឃ”នៃប្រទេសចិន ពោលគឺកែវយឹត Five-hundred-meter Aperture Sphericalradio Telescope(FAST) ដែលមានទីតាំងស្ថិតនៅក្នុងភ្នំជ្រៅនៃស្រុក ភីងថាង ខេត្តគុយជូវ នៃប្រទេសចិន ដែលជាកែវយឹតធំបំផុត និងអាចស៊ើបការណ៍យ៉ាងឆាប់រហ័សបំផុតនៅលើពិភពលោក គិតដល់បច្ចុប្បន្ននេះ មាន Pulsars ថ្មីចំនួនជាង ៧៤០ គ្រាប់ត្រូវបានរកឃើញ។ កែវយឹតFAST បានចេញផ្សាយលទ្ធផលសំខាន់ៗជាច្រើន ហើយលទ្ធផលស្រាវជ្រាវជាច្រើនត្រូវបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីសិក្សាដែលមានសិទ្ធិអំណាចអន្តរជាតិដូចជា ‹‹វិទ្យាសាស្ត្រ›› និង ‹‹ធម្មជាតិ›› ជាដើម។

ក្នុងនាមជាអ្នកតំណាងថ្មីនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក ចាំង ផឹង បានមានប្រសាសន៍ ថា នៅពេលអនាគត ខណៈពេលដែលធានានូវដំណើរការដោយស្ថេរភាពនៃ FAST លោកនឹងបន្តអនុវត្តការស្រាវជ្រាវវិទ្យាសាស្ត្រ បន្តធ្វើឱ្យ “ភ្នែកមេឃ”នៃប្រទេសចិនកាន់តែមានប្រសិទ្ធភាព ព្រមទាំងរក្សាការប្រកួតប្រជែងស្នូលនៃ FAST ក្នុងចំណោមឧបករណ៍អន្តរជាតិស្រដៀងគ្នា។ ក្នុងនាមជាអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនៅជួរមុខ លោកនឹងកាន់តែយកចិត្តទុកដាក់បន្ថែមទៀតលើវិស័យបច្ចេកវិទ្យា ជាពិសេស ការផ្លាស់ប្តូរនៃគោលនយោបាយរបស់ប្រទេសចិនសម្រាប់បុគ្គលិកស្រាវជ្រាវវិទ្យាសាស្ត្រជួរមុខ៕

អ្នកបកប្រែ៖ Li Zha

(រឿងអំពីមហាសន្និបាតសភាទាំងពីរ)កែវយឹត “ភ្នែកមេឃ”នៃប្រទេសចិនដ៏អស្ចារ្យ