ក្រសួងការបរទេសចិនបង្ហាញថា៖ ប្រទេសចិនគឺជាអ្នកសម្រុះសម្រួលដ៏សុទ្ធចិត្តនិងគួរឱ្យទុកចិត្តបានលើបញ្ហាក្តៅនៅមជ្ឈិមបូព៌ា

2023-03-16 17:35:52
ប្រភព:CRI

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី១៥ខែមីនាថា តំបន់មជ្ឈិមបូព៌ាគឺជាតំបន់ដែលប្រមូលផ្តុំទៅដោយបញ្ហាក្តៅច្រើនបំផុតនៅលើពិភពលោក។ក្នុងនាមជាមិត្តដ៏ល្អរបស់បណ្តាប្រទេសមជ្ឈិមបូព៌ា ប្រទេសចិនគ្មានផលប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងតំបន់នេះទេ ពោលគឺតែងផ្តោតលើការដោះស្រាយបញ្ហាក្តៅតាមវិធីនយោបាយ។ប្រទេសចិនតែងតែជាអ្នកសម្រុះសម្រួលដ៏សុទ្ធចិត្តនិងគួរឱ្យទុកចិត្តបាន ។

ប៉ុន្មានថ្ងៃមុននេះ ក្រោមការជំរុញរបស់ចិន ប្រទេសទាំងពីរអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានធ្វើកិច្ចសន្ទនាគ្នានៅទីក្រុងប៉េកាំង ហើយបានយល់ព្រមជាឯកឆ្ឆន្ទចំពោះការស្តារទំនាក់ទំនងការទូតឡើងវិញ។ ក្នុងពេលជាមួយគ្នានេះ លោក Zhai Jun បេសកជនពិសេសរបស់រដ្ឋាភិបាលចិនទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ា បានជួយសម្របសម្រួលទំនាក់ទំនងរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ដើម្បីជំរុញឱ្យបញ្ហាប៉ាឡេស្ទីន-អ៊ីស្រាអែលទទួលបានការដោះស្រាយ។

លោក Wang Wenbin បានថ្លែងបន្តថា ចិននឹងបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាប្រទេសធំមួយដូចកាលមុនៗ ដើម្បីគាំពារយុត្តិធម៌ និងគាំទ្រប្រទេសនៅមជ្ឈិមបូព៌ាឱ្យស្វែងរកដោយឯករាជ្យនូវដំណោះស្រាយចំពោះបញ្ហាក្តៅដែលស្របតាមស្ថានការណ៍ពិតក្នុងតំបន់តាមរយៈការសន្ទនានិងការពិគ្រោះពិភាក្សាដោយឯករាជ្យម្ចាស់ការ៕

ក្រសួងការបរទេសចិនបង្ហាញថា៖ ប្រទេសចិនគឺជាអ្នកសម្រុះសម្រួលដ៏សុទ្ធចិត្តនិងគួរឱ្យទុកចិត្តបានលើបញ្ហាក្តៅនៅមជ្ឈិមបូព៌ា