អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបញ្ជាក់ថា ពិព័រណ៍ផលិតផលនាំចេញនាំចូលចិននឹងចាប់ដំណើរការឡើងវិញនូវការតាំងពិព័រណ៍នៅហ្នឹងកន្លែងផ្ទាល់
លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងកាលពីថ្ងៃទី ១៦ ខែមីនាថា ពិព័រណ៍ផលិតផលនាំចេញនាំចូលចិននឹងចាប់ដំណើរការឡើងវិញនូវការតាំងពិព័រណ៍នៅហ្នឹងកន្លែងផ្ទាល់ចាប់ពីពិព័រណ៍និទាឃរដូវឆ្នាំ២០២៣នេះតទៅ។
លោកស្រី Shu Jueting បានថ្លែងថា ពិព័រណ៍ផលិតផលនាំចេញនាំចូលចិនលើកទី ១៣៣ គ្រោងនឹងធ្វើឡើងនៅទីក្រុងក្វាងចូវ ប្រទេសចិនចាប់ពីថ្ងៃទី ១៥ ខែមេសាដល់ថ្ងៃទី ៥ ខែឧសភា ដោយចែកជាបីដំណាក់កាល ។ ព្រមពេលជាមួយគ្នានោះ វេទិកាអនឡាញនឹង ដំណើរការជាប្រក្រតី ដើម្បីផ្តល់សេវាកម្មតាមអនឡាញគ្រប់ពេលវេលាសម្រាប់អ្នកចូលរួមក្នុងការតាំងពិព័រណ៍លើកនេះ ។
សូមបញ្ជាក់ថា ពិព័រណ៍ផលិតផលនាំចេញនាំចូលចិននឹងប្រើប្រាស់សាលតាំងពិព័រណ៍ដែលទើបបានសាងសង់ថ្មីជាលើកដំបូង ហើយទំហំផ្ទៃដីនៃសាលតាំងពិព័រណ៍បានពង្រីកពី ១១៨ ម៉ឺនម៉ែត្រការ៉េកាលពីមុនឡើងដល់ ១៥០ ម៉ឺនម៉ែត្រការ៉េ ជាមួយនឹងកន្លែងតាំងពិពណ៌សម្រាប់ប្រធានបទពិសេសសរុបចំនួន ៥៤ និងមានសហគ្រាសជាង ៣ ម៉ឺនសហគ្រាសចូលរួមក្នុងការតាំងពិព័រណ៍នៅហ្នឹងកន្លែងផ្ទាល់ ។