កម្មវិធីជ្រើសរើសបុគ្គលិកពិសេសសម្រាប់និស្សិតបញ្ចប់ការសិក្សានៅតំបន់ភាគខាងលិចរបស់ប្រទេសចិនត្រូវបានធ្វើឡើង ដោយផ្តល់នូវព័ត៌មានការងារចំនួន ១២ ម៉ឺនកន្លែង

2023-03-17 19:08:59
ប្រភព:កាសែតប្រជាជនដេលី

ថ្មីៗនេះ គេហទំព័រសេវាកម្មផ្តល់ការងារសម្រាប់និស្សិតជាតិរបស់ប្រទេសចិន បានរៀបចំ"កម្មវិធីជ្រើសរើសបុគ្គលិកពិសេសសម្រាប់និស្សិតបញ្ចប់ការសិក្សានៅតំបន់ភាគខាងលិច" ដែលគ្រោងនឹងផ្តល់ព័ត៌មានប្រកាសការងារចំនួន១២ ម៉ឺនកន្លែង។ កម្មវិធីជ្រើសរើសបុគ្គលិកពិសេសនេះជាខ្លឹមសារសំខាន់មួយនៃប្រតិបត្តិការជំរុញឱ្យចូលរួមការងារសម្រាប់និស្សិតបញ្ចប់ការសិក្សានៅឆ្នាំ២០២៣ នៃក្រសួងអប់រំនៃប្រទេសចិន ដែលបន្តរៀបចំរហូតដល់ថ្ងៃទី៣១ខែមីនា។

ក្រសួងអប់រំនៃប្រទេសចិនបានផ្តល់ឧត្តមភាពដ៏ពេញលេញក្នុងការរៀបចំធនធាននៃគេហទំព័រសេវាកម្មផ្តល់ការងារសម្រាប់និស្សិតជាតិ និងកសាងវេទិកាតភ្ជាប់យ៉ាងត្រឹមត្រូវបន្ថែមទៀត សម្រាប់តម្រូវការ និងការផ្គត់ផ្គង់ រវាងក្រុមហ៊ុនឬអង្គការនិងនិស្សិតបញ្ចប់ការសិក្សានៅក្នុងតំបន់ភាគខាងលិច ។ គិតដល់ ថ្ងៃទី៦ខែមីនាមានក្រុមហ៊ុន ឬអង្គការជាង ១៩៦០បានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីជ្រើសរើសបុគ្គលិក ដែលគ្របដណ្តប់លើវិស័យជាច្រើន មានដូចជា សេវាកម្មបច្ចេកវិទ្យា ការផលិតឧបករណ៍ ទូរគមនាគមន៍ព័ត៌មាននិងអ៊ីនធើណែត វិស័យគីមីសម្ភារៈកសិកម្ម និងរុក្ខាប្រមាញ់ ថាមពលនិងចលាករ ដែលបានផ្តល់នូវព័ត៌មានការងារចំនួន ១២ ម៉ឺនកន្លែងក្នុងប្រភេទសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍គម្រោងនៅជួរមុខ និងការងារថ្នាក់មូលដ្ឋានជាដើម៕

អ្នកសារព័ត៌មាន៖ Huang Chao

អ្នកបកប្រែ៖Li Zha

កម្មវិធីជ្រើសរើសបុគ្គលិកពិសេសសម្រាប់និស្សិតបញ្ចប់ការសិក្សានៅតំបន់ភាគខាងលិចរបស់ប្រទេសចិនត្រូវបានធ្វើឡើង ដោយផ្តល់នូវព័ត៌មានការងារចំនួន ១២ ម៉ឺនកន្លែង