វេទិកាអន្តរជាតិស្តីពីអភិបាលកិច្ចកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសកល (នុចាំង)ឆ្នាំ២០២៣ បានបើកសម្ពោធជាផ្លូវការ

2023-03-18 18:00:13
ប្រភព:កាសែតយូណានដេលី

ចាប់ពីថ្ងៃទី១៨ ដល់១៩ ខែមីនា វេទិកាអន្តរជាតិស្តីពីអភិបាលកិច្ចកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសកល (នុចាំង) ឆ្នាំ២០២៣ បានបើកសម្ពោធជាផ្លូវការនៅមណ្ឌលស្វយ័តជនជាតិលីស៊ូ លីចាំង។

វេទិកានេះត្រូវបានដឹកនាំដោយការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងរៀបចំដោយនាយកដ្ឋានភាសាបរទេសចិន សហការជាមួយរដ្ឋបាលប្រជាជនខេត្តយូណាន សមាគមទំនាក់ទំនងសាធារណៈចិន និងសាកលវិទ្យាល័យប្រជាជនចិន ដោយផ្តោតសំខាន់ទៅលើការនិទានរឿងរ៉ាវដ៏រស់រវើកនៃអភិបាលកិច្ចកាត់បន្ថយភាពក្រីក្រ និងការស្តារជនបទឡើងវិញពីប្រទេសចិនទៅកាន់ពិភពលោក ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើការកាត់បន្ថយភាពក្រីក្រអន្តរជាតិ បង្កើតការឯកភាពគ្នាលើការអភិវឌ្ឍ បង្កើនទំនុកចិត្តក្នុងការអភិវឌ្ឍ និងពន្លឿនការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោក និងរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

វេទិកានេះធ្វើឡើងក្រោមប្រធានបទ “រួមគូរប្លង់ថ្មីសម្រាប់ការស្តារជនបទឡើងវិញ និងការចែករំលែកកាលានុវត្តភាពថ្មីសម្រាប់ការអភិវឌ្ឍរបស់ពិភពលោក”វេទិកានេះរួមមាន ៤ ផ្នែកគឺ ពិធីបើកសម្ពោធ វេទិកាសំខាន់ វេទិកាប្រធានបទ និងកិច្ចប្រជុំតុមូលរបស់ឯកអគ្គរដ្ឋទូត ហើយមានអ្នកការទូតប្រចាំប្រទេសចិន មន្ត្រី និងអ្នកសិក្សាស្រាវជ្រាវចំនួនជាង ១៩០  នាក់ ដែលមកពីប្រទេសចំនួន២០ និងអង្គការអន្តរជាតិចំនួន ៤ ។ ពួកគេនឹងថ្លែងបទបង្ហាញប្រធានបទ ព្រមទាំងធ្វើសិក្ខាសាលាអំពីទំនួលខុសត្រូវសង្គមក្នុងការបង្រួបបង្រួមសមិទ្ធិផលនៃការកាត់បន្ថយភាពក្រីក្រ បច្ចេកវិទ្យាជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃតំបន់ជនបទ និងផ្លូវអភិវឌ្ឍន៍បៃតងនៃការស្តារឱ្យជនបទឡើងវិញ។

ក្នុងអំឡុងពេលនៃការរៀបចំវេទិកា ភ្ញៀវចិន និងបរទេសនឹងសង្កេតការណ៍ស្ថានភាពអំពីការស្តារជនបទឡើងវិញដោយពឹងផ្អែកលើឧស្សាហកម្មគ្រាប់Tsaokoអេកូឡូស៊ីនៅនុចាំង ដោយបង្ហាញការស្តារជនបទឡើងវិញចំនួនបី និងសង្កេតការណ៍ស្ថានភាពផ្សេង៕

អ្នកសារព័ត៌មាន៖ Guo Yao Li Shouhua

អ្នកបកប្រែ៖ Li Zha

វេទិកាអន្តរជាតិស្តីពីអភិបាលកិច្ចកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសកល (នុចាំង)ឆ្នាំ២០២៣ បានបើកសម្ពោធជាផ្លូវការ