ក្រសួងការបរទេសចិនចេញផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២២
ថ្ងៃទី២០ខែមីនា វេបសាយក្រសួងការបរទេសចិនបានចេញផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២២ ឆ្លងតាមការរៀបរាប់និងលើកឧទាហរណ៍ជាក់ស្តែងជាច្រើននិងមតិយោបល់របស់ប្រព័ន្ធសារព័ត៌មាននិងអ្នកជំនាញ ចងក្រងនិងបង្ហាញជាប្រព័ន្ធពីការពិតជាក់ស្តែងនៃប្រជាធិបតេយ្យសហរដ្ឋអាមេរិកក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ដើម្បីលាតត្រដាងពីបាតុភាពច្របូកច្របល់ខាងប្រជាធិបតេយ្យក្នុងស្រុកអាមេរិកព្រមទាំងការដែលអាមេរិកបង្ខំលើកបន្តុបប្រជាធិបតេយ្យរបស់ខ្លួនទៅលើអ្នកដទៃដែលបណ្តាលឱ្យកើតមានភាពច្របូកច្របល់និងគ្រោះមហន្តរាយលើទូទាំងពិភពលោក ពោលគឺនាំឱ្យមនុស្សគ្រប់គ្នាមើលច្បាស់ពីមុខមាត់ពិតប្រាកដនៃប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកថែមមួយកម្រិតទៀត ។
របាយការណ៍បានគូសបញ្ជាក់ថា ប្រទេសចិនប្រកាន់ខ្ជាប់និងអភិវឌ្ឍប្រជាធិបតេយ្យនៃប្រជាជនក្នុងដំណើរការទាំងមូល ដោយបង្ហាញជាក់ស្តែងពីការដែលប្រជាជនធ្វើជាម្ចាស់ផ្ទះក្នុងអភិបាលកិច្ចជាតិនៃបក្សកុម្មុយនីស្តចិន ។ ចិនរីករាយបង្កើនការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាអំពីបញ្ហាប្រជាធិបតេយ្យជាមួយប្រទេសនានា ផ្សព្វផ្សាយតម្លៃរួមរបស់មនុស្សជាតិទាំងមូលលើសន្តិភាព ការអភិវឌ្ឍ សមភាព យុត្តិធម៌ ប្រជាធិបតេយ្យនិងសេរីភាព ដើម្បីជំរុញឱ្យទំនាក់ទំនងអន្តរជាតិប្រកបដោយប្រជាធិបតេយ្យភាវូបនីយកម្ម ក៏ដូចជារួមចំណែកកាន់តែធំដល់វឌ្ឍនភាពនៃមនុស្សជាតិ ៕