លោក ភូទីន ប្រធានាធិបតីរុស្ស៊ីថ្លែងថា ទំនាក់ទំនងរវាងរុស្ស៊ីនិងចិន ជាគំរូនៃកិច្ចសហប្រតិបតិ្តការប្រកបដោយភាពចុះសម្រុងគ្នានិងមានលក្ខណៈច្នៃប្រឌិតថ្មីរវាងប្រទេសធំ
មុនពេលលោក Xi Jinping ប្រធានរដ្ឋចិនទៅធ្វើបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ី នៅថ្ងៃទី២០ ខែមីនា លោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានចុះផ្សាយអត្ថបទនៅកាសែតប្រជាជនរបស់ប្រទេសចិន ក្រោមចំណងជើងថា«រុស្ស៊ីនិងចិន៖ ទំនាក់ទំនងភាពជាដៃគូឆ្ពោះទៅកាន់អនាគត» ក្នុងន័យសម្តែងគារវកិច្ចចំពោះប្រជាជនចិនដ៏មេត្រីភាព ព្រមទាំងបានសម្តែងថា ទំនាក់ទំនងរវាងរុស្ស៊ីនិងចិន ជាគំរូនៃកិច្ចសហប្រតិបតិ្តការប្រកបដោយភាពចុះសម្រុងគ្នានិងមានលក្ខណៈច្នៃប្រឌិតថ្មីរវាងប្រទេសធំ លោករំពឹងទុកចំពោះការធ្វើកិច្ចសន្ទនាជាមួយលោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីបំពេញបន្ថែមកម្លាំងចលករដ៏ខ្លាំងក្លាក្នុងកិច្ចសហការទ្វេភាគីលើគ្រប់វិស័យ ។
អត្ថបទនេះបានចែងថា ក្នុងរយៈពេល១០ឆ្នាំកន្លងមក ចំណងមិត្តភាពដ៏មុតមាំរវាងរុស្ស៊ីនិងចិនបានត្រូវពង្រឹងឥតឈប់ឈរ ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ ។ អត្ថបទបានចង្អុលបង្ហាញថា ទំនាក់ទំនងរវាងរុស្ស៊ីនិងចិន ជាគំរូនៃកិច្ចសហប្រតិបតិ្តការប្រកបដោយភាពចុះសម្រុងគ្នានិងមានលក្ខណៈច្នៃប្រឌិតថ្មីរវាងប្រទេសធំ ។ លោកជឿជាក់ថា ចំណងមិត្តភាពនិងទំនាក់ទំនងរវាងរុស្ស៊ីនិងចិន ដែលឈរលើមូលដ្ឋាននៃជម្រើសជាយុទ្ធសាស្ត្ររបស់ប្រជាជននៃប្រទេសទាំងពីរនឹងមានភាពរឹងមាំជាបន្តបន្ទាប់ ធ្វើឱ្យរុស្ស៊ីនិងចិនមានសុភមង្គលនិងភាពរុងរឿង ៕