វេទិកាអន្តរជាតិស្តីពី “ប្រជាធិបតេយ្យ៖តម្លៃរួមរបស់មនុស្សជាតិទាំងមូល”លើកទីពីរបានបើកធ្វើ
ប៉ុន្មានថ្ងៃនេះ វេទិកាអន្តរជាតិស្តីពី “ប្រជាធិបតេយ្យ៖តម្លៃរួមរបស់មនុស្សជាតិទាំងមូល”លើកទីពីរកំពុងបើកធ្វើនៅក្រុងប៉េកាំង ភ្ញៀវកិត្តិយសជាង៣០០រូបដែលមកពីប្រទេសនិងតំបន់ជាង១០០បានចូលរួមវេទិកានេះតាមរបៀបអនឡាញនិងនៅកន្លែងផ្ទាល់ ។
អតីតអ្នកនយោបាយសំខាន់របស់ប្រទេសជាច្រើន តំណាងអង្គការអន្តរជាតិ អ្នកជំនាញនិងបញ្ញវន្តជាច្រើនរូបបានពិភាក្សាអំពីបញ្ហាដូចជា “ប្រជាធិបតេយ្យនិងអភិបាលកិច្ចសកល” “ប្រជាធិបតេយ្យនិងភាពចម្រុះបែបនៃអរិយធម៌” និង“ប្រជាធិបតេយ្យនិងផ្លូវទំនើបកម្ម”ជាដើម ។
ភ្ញៀវកិត្តិយសដែលចូលរួមវេទិកាបានថ្លែងថា ក្នុងនាមជាតម្លៃរួមរបស់មនុស្សជាតិទាំងមូល ប្រជាធិបតេយ្យជាមូលដ្ឋានតម្លៃសម្រាប់ប្រទេសនានាសម្រេចការស្វែងរកជាទូទៅនូវការធ្វើទំនើបកម្មនិងបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ ។ ប្រទេសនានាគួរតែគោរពភាពចម្រុះបែបនៃអរិយធម៌ពិភពលោក ធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាប័ន្ន បណ្តុះគំនិតស្តីពីសហគមន៍រួមវាសនានៃមនុស្សជាតិ ដើម្បីពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសកល ៕