ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖ការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងហុងឌូរ៉ាសជាជម្រើសដ៏ត្រឹមត្រូវដែលសមស្របទៅនឹងនិន្នាការទូទៅ

2023-03-27 17:43:17
ប្រភព:CRI

តាមការផ្សាយដំណឹងនៃការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការចិនឱ្យដឹងថា  នៅថ្ងៃ២៧ខែមីនា មានប្រព័ន្ធសារព័ត៌មានបានសួរថា ប្រទេសហុងឌូរ៉ាសបានប្រកាសផ្តាច់ អ្វីដែលហៅថា “ទំនាក់ទំនងផ្លូវទូត”ជាមួយអាជ្ញាធរតៃវ៉ាន់ ហើយបង្កើតទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិន។ទាក់ទិននឹងរឿងនេះ ភាគីចិនមានការអធិប្បាយយ៉ាងណា?

ពេលឆ្លើយតបសំណួ លោកMaXiaoguangអ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានលើកឡើងថា នៅលើពិភពលោក មានប្រទេសចិនតែមួយប៉ុណ្ណោះតៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិន គោលការណ៍ចិនតែមួយជាគំនិតឯកភាពរួមនៃសហគមន៍អន្តរជាតិនិងជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។ប្រទេសហុងឌូរ៉ាសបង្កើតទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិនជាជម្រើសដ៏ត្រឹមត្រូវដែលសមស្របទៅនឹងនិន្នាការទូទៅ៕

ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖ការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងហុងឌូរ៉ាសជាជម្រើសដ៏ត្រឹមត្រូវដែលសមស្របទៅនឹងនិន្នាការទូទៅ