ក្រសួងពាណិជ្ជកម្មចិន៖ខែមករានិងខែកុម្ភៈ ប្រទេសចិនបានវិនិយោគផ្ទាល់លើវិស័យមិនមែនហិរញ្ញវត្ថុនៅក្រៅប្រទេសមានចំនួន 136040 លានយាន់ ដែលបានកើនឡើង 35.7% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២
ក្រសួងពាណិជ្ជកម្មចិនបានផ្សាយដំណឹងថា អ្នកទទួលខុសត្រូវនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការនៃក្រសួងពាណិជ្ជកម្មចិនបានធ្វើបទបង្ហាញអំពីសភាពការណ៍វិនិយោគនៅក្រៅប្រទេសរបស់ប្រទេសចិនក្នុងខែមករានិងខែកុម្ភៈឆ្នាំ២០២៣។ ពីខែមករាដល់ខែកុម្ភៈឆ្នាំ ២០២៣ ទំហំវិនិយោគនៅក្រៅប្រទេសរបស់ចិនបានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងនោះទំហំវិនិយោគផ្ទាល់លើវិស័យមិនមែនហិរញ្ញវត្ថុនៅក្រៅប្រទេសមានចំនួន 136040 លានយាន់ ដែលបានកើនឡើង 35.7% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២។ ក្នុងនោះ ទំហំវិនិយោគចំនួន 4720 លានដុល្លាអាមេរិកលើវិស័យសេវាកម្មជួលនិងធុរកិច្ច ដែលបានកើនឡើង 22.3% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២។ ទំហំវិនិយោគចំនួន 409 លានដុល្លាអាមេរិកលើវិស័យលក់ដុំនិងលក់រាយ ដែលបានកើនឡើង 17.2 % បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២។ ចំណែកវិស័យឧស្សាហកម្មផលិតកម្មនិងសំណង់ក៏បានកើនឡើងដែរ ។ សហគ្រាសចិនបានបណ្តាក់ទុនផ្ទាល់លើវិស័យមិនមែនហិរញ្ញវត្ថុនៅប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” ចំនួន 4040 លានដុល្លាអាមេរិក ដែលបានកើនឡើង 27.8 % បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២ ដែលស្មើនឹង 20.2% នៃបរិមាណវិនិយោគសរុប៕