ក្រុមហ៊ុននៅខេត្តយូណានបានរៀបចំជាក្រុមដើម្បីចូលរួមពិព័រណ៍ពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែនឆ្នាំ២០២៣
ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ពិព័រណ៍ពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែនឆ្នាំ២០២៣ ត្រូវបានប្រារព្ធឡើងនៅទីក្រុងហ្វូជាវ ខេត្តហុកគៀន។ ក្រុមហ៊ុនចំនួន ២០ និងឧទ្យានខ្លះបានរៀបចំជាក្រុមដើម្បីចូលរួមពិព័រណ៍នេះ ពន្លាពិព័រណ៍“យូណានចម្រុះពណ៌”ដែលសាងសង់ដោយក្រុមយូណាន បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង។
ក្នុងអំឡុងពេលពិព័រណ៍នេះ ក្រុមហ៊ុនយូណានបានទាក់ទងយ៉ាងទូលំទូលាយជាមួយក្រុមហ៊ុនពាណិជ្ជកម្មបរទេស និងអ្នកប្រកបរបរនៅទូទាំងប្រទេសចិន។ សហគ្រិនយូណានក៏ត្រូវបានជ្រើសរើសក្នុងបញ្ជី "ជនឆ្នើមផ្នែកពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែនកំពូលទាំង៣០ ឆ្នាំ២០២៣" ដែលរៀបចំដោយគណៈកម្មាធិការរៀបចំពិព័រណ៍ពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែននៃប្រទេសចិន។
ក្រុមហ៊ុនខេត្តយូណានដែលចូលក្នុងពិព័រណ៍សំខាន់ផ្តោតទៅលើផ្នែកទំាងបី៖ ទីមួយគឺសម្រេចបំណងប្រាថ្នាក្នុងកិច្ចសហប្រតិបត្តិការណ៍លើការការអភិវឌ្ឍទីផ្សារនៅបរទេស ការផ្សាយផ្ទាល់លក់ទំនិញលើ TikTok នៅតំបន់អាស៊ីអាគ្នេយ៍ កម្មវិធីបកប្រែជាភាសាមិនប្រើប្រាស់ជាទូទៅ និងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយ។ ទីពីរគឺផលិតផលពិសេសដែលដាក់តាំងបង្ហាញត្រូវបានទទួលការពេញនិយមពីពាណិជ្ជករ នឹងបានលក់ផ្កាស្រស់ ផ្កាស្រស់រហូត កាហ្វេ គ្រឿងអលង្ការប្រាក់ជាដើម។ ទីបីគឺផលិតផលមនុស្សយន្តឆ្លាតវៃសិប្បនិម្មិតដែលដាក់តាំងបង្ហាញបានទាក់ទាញអ្នកទស្សនាឱ្យសាកល្បង និងសម្រេចបំណងប្រាថ្នាក្នុងការទិញផលិតផលមនុស្សយន្តឆ្លាតវៃសិប្បនិម្មិតអប់រំ និងផលិតផលមនុស្សយន្តឆ្លាតវៃសិប្បនិម្មិតថែរក្សាសុខភាព៕
អ្នកសារព័ត៌មាន៖ Han Chengyuan Guo Yao
អ្នកបកប្រែ៖Li Zha