លោក Li Qiang បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ នៃវេទិកា Boao សម្រាប់អាស៊ីនិងថ្លែងសុន្ទរកថាគន្លឹះ

2023-03-30 17:26:30
ប្រភព:CRI

ព្រឹកថ្ងៃទី ៣០ ខែមីនា  នៅតំបន់ Boao នៃខេត្តហៃណានប្រទេសចិន  លោក  Li Qiang   នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ នៃវេទិកា  Boao សម្រាប់អាស៊ីនិងថ្លែងសុន្ទរកថាគន្លឹះ។  

លោក  Li Qiang បានថ្លែងថា  ពិភពលោកនាពេលបច្ចុប្បន្ន   អស្ថិរភាព, ភាពមិនប្រាកដប្រជា និងភាពពិបាកព្យាករណ៍គឺបានជាសភាពការណ៍ទូទៅ។ កាលពី១០ឆ្នាំមុន លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងជាលើកដំបូងនូវ ទស្សនៈសំខាន់នៃសហគមន៍រួមវាសនានៃមនុស្សជាតិ  ដែលបានក្លាយជាគំរូភាពនៃវឌ្ឍនភាពរបស់មនុស្សជាតិដែលដឹកនាំចរន្តយុគសម័យ  និងបានក្លាយជាប្រភពថមពលដែលជំរុញឱ្យពិភពលោកមានស្ថិរភាពយូរអង្វែង និងមានវិបុលភាពរួម ។

លោក  Li Qiang បានចង្អុលបង្ហាញថា   ត្រូវជ្រោងទង់នៃទស្សនៈកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ  ពួតដៃគ្នាដើម្បីកសាងសហគមន៍រួមវាសនានៃអាស៊ី ឱ្យក្លាយជាក្បាលម៉ាស៊ីនសម្រាប់ថែរក្សាសន្តិភាពនិងស្ថិរភាពនៃពិភពលោក  និងជាប្រភពកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចពិភពលោក ក៏ដូចជាទិសដៅថ្មីនៃកិច្ចសហប្រតិបត្តិការនៃពិភពលោក   ដើម្បីបំពេញបន្ថែមភាពប្រាកដប្រជាកាន់តែច្រើនឡើងៗសម្រាប់សន្តិភាពនិងវឌ្ឍនភាពរបស់ពិភពលោក។

លោក  Li Qiang បានគូសបញ្ជាក់ថា  ក្នុងពិភពលោកដែលមានភាពមិនប្រាកដប្រជា  ភាពប្រាកដប្រជារបស់ប្រទេសចិនគឺជាសសរទ្រូងនៃការគាំពារនិងថែរក្សាសន្តិភាពនិងវឌ្ឍនភាពរបស់ពិភពលោក។ គោលដៅនិងអនាគតនៃការអភិវឌ្ឍរបស់ចិនត្រូវបានកំណត់យ៉ាងច្បាស់រួចហើយ។ ប្រទេសចិនដែលមានស្ថិរភាពយូរអង្វែងនិងផ្តោតសំខាន់លើការអភិវឌ្ឍ  ប្រទេសចិនដែលមានការខិតខំតស៊ូដើម្បីបោះជំហានទៅមុខរហូត  ប្រទេសចិនដែលមានជំនឿចិត្តលើខ្លួន បើកទូលាយ និងរីករាយចែករំលែក  គឺជាកម្លាំងដ៏ធំសម្បើមនៃស្ថិរភាពនិងភាពរុងរឿងនៃពិភពលោក។  កំណើនសេដ្ឋកិច្ចចិនមានសន្ទុះខ្លាំង ភាពរីកចម្រើនក៏ខ្លាំង។ យើងខ្ញុំមានជំនឿចិត្តផង ក៏មានសមត្ថភាពផង ដើម្បីជំរុញនាវាយក្សនៃសេដ្ឋកិច្ចចិន ឱ្យបរផុតព្យុះភ្លៀង បរទៅទីឆ្ងាយដោយនឹងនរ   ដែលនឹងរួមចំណែកកាន់តែច្រើនដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ចពិភពលោក។

លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី  ,   លោក Pedro Sanche  នាយករដ្ឋមន្ត្រីអេស្ប៉ាញ   ,   លោក Anwar Adams  នាយករដ្ឋមន្ត្រីម៉ាឡេស៊ី,   លោក Patrick Achi  នាយករដ្ឋមន្រ្តីកូតឌីវ័រ,  លោកស្រី Kristali Georgieva ប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ  ព្រមទាំងតំណាងចំនួន១៥០០ រូបដែលមកពីមជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្ម ឧស្សាហកម្ម ធនាគារគំនិតនៃប្រទេសនិងតំបន់ជាង ៥០នៃពិភពលោកបានចូលរួមពិធីនេះ៕

លោក Li Qiang បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ នៃវេទិកា Boao សម្រាប់អាស៊ីនិងថ្លែងសុន្ទរកថាគន្លឹះ