របាយការណ៍«រឿងពិតស្តីពីការដែលអាមេរិករំលោភសិទ្ធិមនុស្សរបស់ជនភៀសខ្លួននិងជនអន្តោប្រវេសន៍»បានត្រូវចេញផ្សាយ

2023-03-30 17:52:10
ប្រភព:CRI

ថ្ងៃទី៣០ខែមីនាឆ្នាំ២០២៣របាយការណ៍«រឿងពិតស្តីពីការដែលអាមេរិករំលោភសិទ្ធិមនុស្សរបស់ជនភៀសខ្លួននិងជនអន្តោប្រវេសន៍»បានត្រូវចេញវផ្សាយ។របាយការណ៍នេះបានកត់ត្រាយ៉ាងជាក់លាក់តាមមុំជាច្រើនទាំងប្រវត្តិសាស្ត្រនិងបច្ចុប្បន្នភាពទាំងក្នុងនិងក្រៅប្រទេសជាដើមដើម្បីបង្ហាញនូវអំពើអាក្រក់របស់អាមេរិកក្នុងបញ្ហាជនភៀសខ្លួននិងជនអន្តោប្រវេសន៍ដែលបានយករឿងពិតនិងទន្និន័យធ្វើជាភស្តុតាងបញ្ជាក់ថាចំពោះបញ្ហាជនភៀសខ្លួននិងជនអន្តោប្រវេសន៍តាមពិតទៅអាមេរិកមិនមែនជា«គំរូប្រជាធិបតេយ្យ»ដូចដែលអាមេរិកបានអះអាងដោយខ្លួនឯងនោះទេតែគឺពោរពេញដោយពាក្យកុហកនិងស្តង់ដាពីរតែម្តង។

សូមបញ្ជាក់ថារបាយការណ៍នេះបានចង្អុលបង្ហាញថាអំពើអាក្រក់របស់អាមេរិកដែលធ្វើចំពោះសិទ្ធិមនុស្សនៃជនភៀសខ្លួននិងជនអន្តោប្រវេសន៍គឺគ្មានការកែលម្អសោះ។អាមេរិកបានបង្កើតឡើងនូវប្រព័ន្ធឃុំឃាំងជនអន្តោប្រវេសន៍ដ៏ធំជាងគេលើពិភពលោក។បច្ចុប្បន្ននេះសំណង់ឃុំឃាំងនៅបណ្តារដ្ឋរបស់អាមេរិកដែលស្ថិតនៅតាមព្រំដែនមានចំនួនលើសពី២០០កន្លែ។ស្ថាប័នអនុវត្តច្បាប់របស់អាមេរិកមិនដែលបញ្ឈប់អំពើធ្វើទារុណកម្មលើកុមារអន្តោប្រវេសន៍ទាល់តែសោះ៕

របាយការណ៍«រឿងពិតស្តីពីការដែលអាមេរិករំលោភសិទ្ធិមនុស្សរបស់ជនភៀសខ្លួននិងជនអន្តោប្រវេសន៍»បានត្រូវចេញផ្សាយ