កិច្ចប្រជុំប្រចាំឆ្នាំ២០២៣នៃវេទិកា Boao សម្រាប់អាស៊ី លើកឡើងថា កិច្ចព្រមព្រៀង RCEP បានក្លាយជាកម្លាំងចលករថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់អាស៊ី
ព្រឹកថ្ងៃទី២៩ខែមីនា កិច្ចប្រជុំប្រចាំឆ្នាំ២០២៣នៃវេទិកា Boao សម្រាប់អាស៊ី បានបើកធ្វើអនុវេទិកាក្រោមប្រធានបទ《 កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី៖កាលានុវត្តភាពថ្មី ការប្រឈមថ្មី》 ។ ភ្ញៀវកិត្តិយសដែលចូលរួមវេទិកានេះបានថ្លែងថា ចាប់តាំងពីកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)ដែលបានចូលជាធរមានជាផ្លូវការអស់រយៈពេលជាងមួយឆ្នាំមក បានក្លាយជាកម្លាំងចលករថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់អាស៊ី ។
តាមការប៉ាន់ប្រមាណថ្មីបំផុតនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិឱ្យដឹងថា ឆ្នាំ២០២២ កំណើនសេដ្ឋកិច្ចនៃតួអង្គសេដ្ឋកិច្ចងើបឡើងថ្មីនៅអាស៊ីបានឡើងដល់៤,៣ភាគរយ ដែលខ្ពស់ជាងកំណើន៣,៤ភាគរយដែលជាកម្រិតទូទៅនៃពិភពលោក ។ ឈានចូលឆ្នាំ២០២៣ កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីក៏ទទួលមកឱកាសអភិវឌ្ឍន៍ថ្មី ដូចជា ការអនុវត្តកិច្ចព្រមព្រៀង RCEP ដោយគ្រប់ជ្រុងជ្រោយនៅប្រទេសអាស៊ានដូចជាឥណ្ឌូណេស៊ីនិងហ្វីលីពីនជាដើម ជាពិសេស គឺសេដ្ឋកិច្ចចិនបានស្តារឡើងវិញយ៉ាងឆាប់រហ័សនិងការរីកចម្រើនជាលំដាប់នៃការធ្វើទំនើបកម្មតាមបែបផែនចិន ប្រការទាំងនេះនឹងផ្តល់ជាកម្លាំងចលករថ្មីដែលកាន់តែខ្លាំងក្លាចំពោះកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ី ៕