ជាងកាត់សក់ពិការក្នុងកូនឃុំទទួលបានជើងឯកពិភពលោក

2023-03-31 16:43:14
ប្រភព:ស៊ីនហួចិន

កាលពីថ្ងៃទី៣០ ខែមីនា នៅឯហាងកាត់សក់ សៀវជិន នៅឃុំថាងស៊ី ខណ្ឌលីនភីន ក្រុងហាងចូវ ប្រទេសចិន លោកស្រី វ៉ាង សៀវជិន ជាជនពិការគ-ថ្លង់បានបង្ហញាវិញ្ញាបនបត្រចូលរួមការប្រកួត និងមេដាយមាសក្នុងការប្រកួតប្រជែងជំនាញវិជ្ជាជីវៈជនពិការអន្តរជាតិ។

ប៉ុន្មានថ្ងៃមុននេះ ការប្រកួតប្រជែងជំនាញវិជ្ជាជីវៈជនពិការអន្តរជាតិលើកទី ១០ ត្រូវបានប្រារព្ធឡើងនៅទីក្រុង Metz ប្រទេសបារាំង។ នៅក្នុងការប្រកួតក្រុមកាត់សក់ លោកស្រី វ៉ាង សៀវជិន បានបញ្ចប់ភារកិច្ចក្នុងផ្នែកចំនួន ៣ គឺបុរស នារី និងកូនក្រមុំ ក្នុងរយៈពេល ៥ ម៉ោង រួមទាំងការកាត់សក់ ការជ្រលក់ពណ៌ រចនាប័ទ្ម និងកំណត់ម៉ូឌបែបគីមីសាស្ត្រ ការកែលម្អបែបគីមី និងការព្យាបាលសក់ពិសេស ចុងក្រោយ លោកស្រីទទួលបានពិន្ទុខ្ពស់បំផុត និងឈ្នះមេដាយមាស។

លោកស្រី វ៉ាង សៀវជិន ជាជនពិការពីកំណើត គាត់ចាប់ផ្តើមរៀនកាត់សក់តាំងពីអាយុ ១៨ ឆ្នាំ បន្ទាប់ពីរៀបការជាមួយលោក ឌុង ហួលាំង ដែលជាជនពិការមក លោកស្រីបានបើកហាងកាត់សក់នៅឃុំថាងស៊ីនៅស្រុកកំណើតរបស់ស្វាមី​។ ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកស្រី វ៉ាង សៀវជិន និងស្វាមីបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលជំនាញនានា ហើយកម្រិតនៃជំនាញកាត់សក់ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ គូស្នេហ៍មួយគូនេះ ទទួលបានលទ្ធផលល្អក្នុងការប្រកួតជំនាញវិជ្ជាជីវៈជាច្រើនដង។ នៅពេលទំនេរ អ្នកស្រី និងស្វាមីក៏ស្រឡាញ់ការងារសប្បុរធម៌ ហើយតែងតែជួយកាត់សក់ដោយឥតគិតថ្លៃសម្រាប់មនុស្សចាស់ជរា ជនពិការ និងកម្មករអនាម័យនៅក្នុងភូមិជាដើម៕

អ្នកសារព័ត៌មាន៖ Yu Yu

អ្នកបកប្រែ៖ Li Zha

ជាងកាត់សក់ពិការក្នុងកូនឃុំទទួលបានជើងឯកពិភពលោក