ប្រជាជនជប៉ុនធ្វើបាតុកម្មប្រឆាំងតវ៉ាតាមដងផ្លូវនៅទីក្រុងតូក្យូដើម្បីប្រឆាំងនឹងការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ

2023-04-10 17:17:57
ប្រភព:CRI

កាលពីថ្ងៃទី ៩ ខែមេសា តាមម៉ោងក្នុងតំបន់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រជាជនជាច្រើនបានដើរដង្ហែរតាមផ្លូវដើម្បីប្រឆាំងរដ្ឋាភិបាលជប៉ុនដែលចចេសជំរុញផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រតាមរៀបជួបជុំគ្នា ។

 ប្រជាជនជប៉ុនដែលចូលរួមការប្រឆាំងតវ៉ាបាននាំគ្នាថ្លែងថា រដ្ឋាភិបាលជប៉ុនបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រនៅក្រោមសភាពដែលមិនបានធានាសុវត្ថិភាពគឺជាទង្វើដែលគ្មានទំនួលខុសត្រូវ ប្រការនេះនឹងបង្កជាគ្រោះថ្នាក់លាក់កំបាំងដល់សុខភាពរបស់ប្រជាជននៃប្រទេសជប៉ុន ក៏ដូចជាពិភពលោកទាំងមូលផងដែរ ៕

ប្រជាជនជប៉ុនធ្វើបាតុកម្មប្រឆាំងតវ៉ាតាមដងផ្លូវនៅទីក្រុងតូក្យូដើម្បីប្រឆាំងនឹងការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ