ប្រធានាធិបតីបារាំងអះអាងថា អឺរ៉ុបត្រូវតែកាត់បន្ថយការពឹងផ្អែកលើអាមេរិក
2023-04-11 17:56:47
ប្រភព:CRI
ប៉ុន្មានថ្ងៃកន្លងទៅ លោកMacronប្រធានាធិបតីបារាំងបានថ្លែងថា អឺរ៉ុបត្រូវតែកាត់បន្ថយការពឹងផ្អែកលើអាមេរិក ។
លោកMacronបានចង្អុលបង្ហាញថា អឺរ៉ុបបានពឹងផ្អែកលើអាមេរិកក្នុងផ្នែកគ្រឿងសព្វាវុធជាងមុន ឥឡូវយើងត្រូវតែផ្តោតសំខាន់ទៅលើការជំរុញការអភិវឌ្ឍឧស្សាហកម្មការពារជាតិរបស់អឺរ៉ុបដោយផ្ទាល់ខ្លួន ហើយបង្កើតស្តង់ដាររួមគ្នារបស់អឺរ៉ុបក្នុងវិស័យនេះ ។លោកMacronបានថ្លែងទៀតថា បច្ចុប្បន្ននេះ អឺរ៉ុបក៏កាន់តែពឹងផ្អែកលើអាមេរិកក្នុងវិស័យផ្គត់ផ្គង់ថាមពលផងដែរ ត្រូវសម្រេចបាននូវភាពពិពិធកម្មនៃប្រភពផ្គត់ផ្គង់ថាមពល ហើយបង្កើនល្បឿនអភិវឌ្ឍថាមពលនុយក្លេអ៊ែរនិងថាមពលដែលអាចកកើតឡើងវិញ ។លោកMacronបានសង្កត់ធ្ងន់ថា អឺរ៉ុបត្រូវតែតស៊ូដើម្បីស្វ័យភាពខាងយុទ្ធសាស្ត្រ “យើងមិនចង់ពឹងផ្អែកលើអ្នកដទៃក្នុងបញ្ហាគន្លឹះនោះទេ”៕