អំពើហិង្សាដោយកាំភ្លើងកើតឡើងឥតឈប់ឈរ ហេតុការណ៍បាញ់ប្រហារនៅអាមេរិកក្នុងអំឡុងពេល១រយថ្ងៃដើមឆ្នាំនេះ បានបណ្តាលឱ្យមានមនុស្សជាង១ម៉ឺននាក់ស្លាប់បាត់បង់ជីវិត

2023-04-11 17:58:28
ប្រភព:CRI

តាមទិន្នន័យនៃវេបសាយអំពើហិង្សាដោយកាំភ្លើងអាមេរិកបង្ហាញឱ្យឃើញថា គិតរហូតដល់ថ្ងៃទី១០ខែមេសា ដែលត្រូវជា១រយថ្ងៃនៃដើមឆ្នាំ២០២៣  ចំនួនមនុស្សដែលស្លាប់បាត់បង់ជីវិតដោយសារហេតុការណ៍បាញ់ប្រហារគ្រប់ប្រភេទនៅអាមេរិក បានលើសពី១ម៉ឺន១ពាន់៥រយនាក់និងមាន៨ពាន់៨រយនាក់ទៀតរងរបួស។

ក្រៅពីនេះ  ក្នុងអំឡុងពេល១រយថ្ងៃ  នៅអាមេរិកបានកើតហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំចំនួន១៤៦លើកដែលបណ្តាលឱ្យមានអ្នកស្លាប់និងរងរបួសយ៉ាងហោចណាស់៤នាក់ក្រៅពីខ្មាន់កាំភ្លើង  ដែលគិតជាមធ្យម  កើតមានករណីបាញ់ប្រហារដោយទ្រង់ទ្រាយធំយ៉ាងហោចណាស់មួយករណីក្នុង១ថ្ងៃ។

ប្រទេសអាមេរិកជាប្រទេសដែលមានអំពើហិង្សាដោយកាំភ្លើងធ្ងន់ធ្ងរបំផុតនៅលើពិភពលោក។ ការបាញ់ប្រហារបានកើតឡើងជាញឹកញាប់  ដែលរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិរស់រានមានជីវិតរបស់ប្រជាជនដែលជាសិទ្ធិមនុស្សជាមូលដ្ឋាន។ ប៉ុន្តែ  ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះ   គេមិនបានឃើញថា រដ្ឋាភិបាលអាមេរិកបានចាត់វិធានការជាក់ស្តែងណាមួយទេក្នុងការដោះស្រាយបញ្ហាអំពើហិង្សាដោយកាំភ្លើង។ កាំភ្លើងមានពាសវាលពាសកាល   ក្រុមផលប្រយោជន៍បង្កបញ្ហា និងអសមត្ថភាពក្នុងការធ្វើអភិបាលកិច្ច ជាមូលហេតុគន្លឹះនៃការដែលបញ្តាលឱ្យសោកនាដកម្មអំពើហិង្សាដោយកាំភ្លើងបានកើតឡើងនៅអាមេរិកដោយឥតឈប់ឈរ៕

អំពើហិង្សាដោយកាំភ្លើងកើតឡើងឥតឈប់ឈរ ហេតុការណ៍បាញ់ប្រហារនៅអាមេរិកក្នុងអំឡុងពេល១រយថ្ងៃដើមឆ្នាំនេះ បានបណ្តាលឱ្យមានមនុស្សជាង១ម៉ឺននាក់ស្លាប់បាត់បង់ជីវិត