ទ្រង់ទ្រាយប្រព័ន្ធគណនាសរុបនៃចិនស្ថិតនៅលេខរៀងទីពីរលើពិភពលោក អត្រាកំណើនប្រចាំឆ្នាំជិត៣០ភាគរយ

2023-04-11 18:01:17
ប្រភព:CRI

អ្នកសារព័ត៌មានបានដំណឹងពីក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ទ្រង់ទ្រាយឧស្សាហកម្មប្រព័ន្ធគណនានៃប្រទេសចិនបានរីកចម្រើនយ៉ាងឆាប់រហ័ស អត្រាកំណើនប្រចាំឆ្នាំជិត៣០ភាគរយ ស្ថិតក្នុងចំណាត់ថ្នាក់ទីពីរលើពិភពលោក ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធគណនារបស់ចិនមានប្រសិទ្ធភាពយ៉ាងលេចធ្លោ សមត្ថភាពចម្រុះនៃហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធគណនាបានលើកកម្ពស់យ៉ាងច្បាស់លាស់ ។ បច្ចុប្បន្ននេះ ប្រព័ន្ធគណនាកំពុងអភិវឌ្ឍទៅកាន់ទិសដៅរហ័សរហួននិងវៃឆ្លាត កាបូនទាបនិងបៃតងនិងប្រកបដោយសុវត្ថិភាពនិងអាចទុកចិត្តបាន ៕

ទ្រង់ទ្រាយប្រព័ន្ធគណនាសរុបនៃចិនស្ថិតនៅលេខរៀងទីពីរលើពិភពលោក អត្រាកំណើនប្រចាំឆ្នាំជិត៣០ភាគរយ