ស្រុកវូទីង ខេត្តយូណាន ៖ ផ្លែឈើរីជាង ៦០០ ហិចតាធ្វើឱ្យជីវភាពរបស់ប្រជាជនក្នុងតំបន់ប្រសើរឡើង

2023-04-12 10:55:58
ប្រភព:ស៊ីនហួចិន

ចូលដល់ខែមេសា នៅស្រុកវូទីង មណ្ឌលស្វយ័តជនជាតិយី ឈូស្យូងខេត្តយូណាននៃប្រទេសចិនដាំដើមផ្លែឈើរីជាង ៦០០ ហិចតាបានចាប់ផ្តើមទុំជាបន្តបន្ទាប់ហើយនៅក្នុងសួនចំការ​ផ្លែឈើរី​ពោរពេញទៅដោយភាពមមាញឹកនិងសប្បាយរីករាយពីការប្រមូលផល។

ប៉ុន្មានឆ្នាំមកនេះ ក្នុងដំណើរការលើកកម្ពស់ការស្តារតំបន់ជនបទឡើងវិញ ស្រុកវូទីងយកការដាំដើមផ្លែឈើរីដាក់បញ្ចូលក្នុងគម្រោងការអភិវឌ្ឍវិស័យកសិកម្ម  ហើយអភិវឌ្ឍការដាំផ្លែឈើរី​ដោយ​ប្រមូលផ្តុំ ជាប់គ្នា​និងទ្រង់ទ្រាយធំ  ដើម្បីផ្តោតទៅលើការបង្កើតឧស្សាហកម្មលក្ខណៈពិសេសនៃ"ឃុំមួយ ផលិតផលមួយ"  និងបង្កើត"ម៉ាកពិសេស" នៃសេដ្ឋកិច្ចផ្លែឈើព្រៃដែលល្បីឈ្មោះ។ ទន្ទឹមនឹងការរីកចម្រើននៃឧស្សាហកម្មផ្លែឈើរី    ហើយផ្លែឈើរីផ្អែមនេះមិនត្រឹមតែនាំមកនូវកម្លាំងចលករដ៏រឹងមាំសម្រាប់ជំរុញការស្តារឧស្សាហកម្មនៃស្រុកវូទីងឡើងវិញប៉ុណ្ណោះទេ ថែមទាំងបានក្លាយជា "វត្ថុទិព្វ" សម្រាប់ជួយលើកម្ពស់ប្រាក់ចំណូលសម្រាប់ប្រជាជនក្នុងតំបន់៕

អ្នកព័ត៌មាន:វូ សៀឈឺង កុ សៀវវិន លាវ ជានយីង

អ្នកបកប្រែ ៖ Shen Yan  Shen Shen Mingfang(អ្នកហាត់ការ)

ស្រុកវូទីង ខេត្តយូណាន ៖ ផ្លែឈើរីជាង ៦០០ ហិចតាធ្វើឱ្យជីវភាពរបស់ប្រជាជនក្នុងតំបន់ប្រសើរឡើង