"ការប្រកួតប្រជែងការរចនាអន្តរជាតិនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឆ្នាំ២០២៣" ត្រូវបានបើកជាផ្លូវការ
នៅថ្ងៃទី៧ ខែមេសា សកម្មភាព"សប្តាហ៍ឡានឆាង-មេគង្គ"ក្រុងឆុងឈីង និង"ការប្រកួតប្រជែងការរចនាអន្តរជាតិនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឆ្នាំ២០២៣"បានបើកជាផ្លូវការនៅពីសានក្រុងឆុងឈីងនៃប្រទេសចិន។
“ការប្រកួតប្រជែងការរចនាអន្តរជាតិនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឆ្នាំ២០២៣” នេះត្រូវបានគាំទ្រដោយមូលនិធិពិសេសឡានឆាង-មេគង្គនៃក្រសួងការបរទេសចិន ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលបោះពុម្ពសៀវភៅសម្រាប់បរទេសនៃប្រទេសចិន បណ្ឌិត្យសភាវិចិត្រសិល្បៈជាតិចិន សាកលវិទ្យាល័យយូណាន បណ្ឌិត្យសភាវិចិត្រសិល្បៈស៊ីឈួន សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រទេសកម្ពុជា សាកលវិទ្យាល័យជាតិឡាវ សាកលវិទ្យាល័យបាងកកប្រទេសថៃ និងសាលាហ្វូឈីងមីយ៉ាន់ម៉ាជាដើម។ ចាប់តាំងពីឆ្នាំ២០២០មក ការប្រកួតប្រជែងនេះត្រូវបានប្រារព្ធឡើងជាទៀងទាត់ ហើយគិតដល់បច្ចុប្បន្ននេះ ការប្រកួតប្រជែងនេះបានអភិវឌ្ឍទៅជាព្រឹត្តិការណ៍សិល្បៈអន្តរជាតិដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ក៏បង្កើតបានជាស្ពានសិល្បៈដែលតភ្ជាប់យ៉ាងជិតស្និតរវាងប្រទេសទាំង ៦ ក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។
ក្នុងពិធីបើកការប្រកួតប្រជែងបានប្រកាសពីប្រធានបទនៃការប្រកួតប្រជែងឆ្នាំនេះគឺ "Connect, Communicate និងChange"។ នាពេលបច្ចុប្បន្ននេះ ការប្រមូលផ្តុំស្នាដៃសម្រាប់ការប្រកួតប្រជែងកំពុងដំណើរការ ហើយបេក្ខជន បេក្ខនារីអាចស្វែងយល់ព័ត៌មានពាក់ព័ន្ធពីគេហទំព័រផ្លូវការនៃការប្រកួតប្រជែង (www.lmcda.org.cn)៕
អ្នកសារព័ត៌មាន៖ លាវ ហានស៊ូ
អ្នកបកប្រែ ៖ Shen Yan