កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមានដោយគ្រប់ជ្រុងជ្រោយដែលនឹងជំរុញការអភិវឌ្ឍនិងវិបុលភាពនៃសេដ្ឋកិច្ចសកល
កាលពីថ្ងៃទី ១២ ខែមេសា អ្នកសារព័ត៌មានបានដំណឹងពីក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា 《កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់》ហៅកាត់ RCEP នឹងចូលជាធរមានជាផ្លូវការចំពោះប្រទេសហ្វីលីពីននៅថ្ងៃទី ២ ខែមិថុនាខាងមុខនេះ ។ ដល់ពេលនោះ RCEP នឹងចូលជាធរមានដោយគ្រប់ជ្រុងជ្រោយនៅរដ្ឋសមាជិកចំនួន ១៥ ហើយតំបន់ពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោកមួយនេះនឹងឈានចូលដំណាក់កាលថ្មីដែលទទួលបានការអនុវត្តដោយគ្រប់ជ្រុងជ្រោយ ។
សូមបញ្ជាក់ថា បន្ទាប់ពី RCEP ចូលជាធរមានជាផ្លូវការចំពោះប្រទេសហ្វីលីពីន នៅក្នុងវិស័យពាណិជ្ជកម្មទំនិញ ហ្វីលីពីនបានបន្ថែមការអនុគ្រោះពន្ធសូន្យចំពោះផលិតផលរបស់ចិន ដូចជា រថយន្តនិងគ្រឿងបន្លាស់ ផលិតផលប្លាស្ទីកមួយចំនួន វាយនភ័ណ្ឌនិងសម្លៀកបំពាក់ ម៉ាស៊ីនត្រជាក់និងម៉ាស៊ីនបោកគក់ជាដើមដែលឈរលើមូលដ្ឋាននៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ។
នៅក្នុងវិស័យសេវាកម្មនិងវិនិយោគ ហ្វីលីពីនបានសន្យាថា នឹងបើកទូលាយទីផ្សាររបស់ខ្លួនចំពោះអង្គភាពសេវាកម្មជាង ១០០ ហើយក៏នឹងផ្តល់ការសន្យាស្តីពីការអនុញ្ញាតឱ្យចូលទីផ្សារដែលប្រកបដោយភាពប្រាកដប្រជាកាន់តែខ្លាំងឡើងចំពោះពាណិជ្ជករបរទេសផងដែរ ។
បច្ចុប្បន្ននេះ សមាមាត្រនៃការធ្វើពាណិជ្ជកម្មជាមួយរដ្ឋសមាជិកនៃ RCEP មានចំនួន ៣០,៨ ភាគរយនៃទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនដែលត្រូវជាជិត ១ ភាគ ៣ នៃចំនួនសរុប ៕