“ឯកសារសម្ងាត់ដែល”បង្ហាញថា អាមេរិកបាននិងកំពុងលួចស្តាប់លោកGuterres អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិធ្វើការឆ្លើយតប

2023-04-14 16:42:54
ប្រភព:CRI

ថ្ងៃទី ១៣ខែមេសា តាមម៉ោងក្នុងតំបន់ ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីរឿងដែលពេលថ្មីៗកន្លងទៅនេះ មានការបែកធ្លាយឯកសារសម្ងាត់របស់អាមេរិកបង្ហាញថា អាមេរិកបានលួចស្តាប់តាមប្រព័ន្ធទូរគមនាគមន៍របស់លោកGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកDujarricអ្នកនាំពាក្យនៃអគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងថា បណ្តាប្រទេសនានាគួរគោរពសន្តិសុខទូរគមនាគមន៍របស់អង្គការសហប្រជាជាតិ។

ពេលត្រូវសួរដេញដោលថា តើទង្វើរបស់អាមេរិកដែលបានល្មើសនឹងច្បាប់អន្តរជាតិគួររងការថ្កោលទោសឬអត់ លោកDujarricបានថ្លែងថា អង្គការសហប្រជាជាតិមានតម្រូវការខាងទូរគមនាគមន៍ដ៏សមហេតុផលគ្រប់បែបយ៉ាង លោកអំពាវនាវឱ្យរដ្ឋសមាជិកអង្គការសហប្រជាជាតិនានាគោរពសន្តិសុខទូរគមនាគមន៍របស់អង្គការសហប្រជាជាតិ៕

“ឯកសារសម្ងាត់ដែល”បង្ហាញថា អាមេរិកបាននិងកំពុងលួចស្តាប់លោកGuterres អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិធ្វើការឆ្លើយតប