បន្តពង្រឹងចំណងមិត្តភាព ពង្រីកកិច្ចសហប្រតិបត្តិការ | ផ្លូវអភិវឌ្ឍន៍ ផ្លូវសុភមង្គល និងផ្លូវមិត្តភាព! ចំណងមិត្តភាពចិន-ឡាវកាន់តែមានភាពរឹងមាំ

2023-04-14 16:58:54
ប្រភព:កាសែតយូណានដេលី

 

 

កាលពីថ្ងៃទី ២៩ ខែមីនា ដល់ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ ឯកឧត្តម វ៉ាង នីង លេខាធិការគណបក្សនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ដែលបានបើកទំព័រថ្មីនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្រោយពីជំងឺកូវីដ ១៩។

 

រួមគ្នាពិគ្រោះពិភាក្សាអំពីចំណងមិត្តភាព

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម វ៉ាង នីង បានចូលសម្តែងការគួរសមជាមួយឯកឧត្តម Thongloun Sisoulithអគ្គលេខាធិការគណបក្សបដិវត្តន៍ប្រជាជនឡាវ និងជាប្រធានាធិបតីឡាវ ឯកឧត្តម Sonexay Siphandoneនាយករដ្ឋមន្ត្រីឡាវ និងឯកឧត្តម Saleumxay Kommasithឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវ។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីការអនុវត្តតាមចំណុចឯកភាពគ្នារវាងថ្នាក់ដឹកនាំបក្ស និងប្រទេសទាំងពីរ ការអនុវត្តឱ្យបានជោគជ័យនូវ“សេចក្តីថ្លែងការណ៍អំពីការជំរុញការកសាងសហគមន៍វាសនារួមចិន-ឡាវ” និងការដើរឆ្ពោះទៅកាន់វិបុលភាពរួម និងជីវភាពធូរធារតាមតំបន់ព្រំដែន។

ឯកឧត្តម វ៉ាង នីង ក៏បានជួបជាមួយឯកឧត្តម Khamjane Vongphosyរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវ និងជាប្រធានគណៈកម្មាធិការសហប្រតិបត្តិការចិន-ឡាវ និងឯកឧត្តម Sugan Bunyongអនុលេខាបក្សអចិន្ត្រៃយ៍នៃខេត្ត Luang Prabang។ ភាគីទាំងពីរបានឯកភាពគ្នាលើការជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ កសិកម្ម កិច្ចការកាត់បន្ថយភាពក្រីក្រ និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម។

គណៈប្រតិភូខេត្តយូណានក៏បានចូលរួមពិធីប្រគល់-ទទួលគម្រោងសាងសង់សាលាមធ្យមសិក្សា Piavadក្រុងវៀងចន្ទន៍នៅប្រទេសឡាវ ដែលជាជំនួយរបស់ប្រទេសចិន។ សាលារៀនដែលជាជំនួយរបស់រដ្ឋាភិបាលចិន ទទួលបន្ទុកវិនិយោគ និងសាងសង់ដោយខេត្តយូណាននេះ មានបន្ទប់រៀនចំនួន ៥០ បន្ទប់ ហើយអាចទទួលសិស្សចំនួន ១៤០០ នាក់។

ជារៀងរហូតមក ថ្នាក់ដឹកនាំសំខាន់នៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន និងសាលារដ្ឋបាលប្រជាជនខេត្តយូណានសុទ្ធតែធ្លាប់ដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ដែលបានរក្សានូវការផ្លាស់ប្តូរទស្សនកិច្ចយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល និងរដ្ឋបាលមូលដ្ឋាននៃប្រទេសឡាវ។

តាំងពីឆ្នាំ ២០១០ មក ឯកឧត្តម Choummaly Sayasoneឯកឧត្តម Boungnang Vorachithឯកឧត្តម Thongloun Sisoulithនិងថ្នាក់ដឹកនាំកំពូលជាច្រើនរូបផ្សេងទៀតនៃប្រទេសឡាវ ធ្លាប់អញ្ជើញមកទស្សនាខេត្តយូណាននៅពេលបំពេញទស្សនកិច្ចនៅប្រទេសចិន។

ក្នុងអំឡុងជំងឺកូវីដ ១៩ ឯកឧត្តម វ៉ាង នីង លេខាធិការគណបក្សនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន បានធ្វើការផ្លាស់ប្តូរអំពីបញ្ហាដែលយកចិត្តទុកដាក់ដោយភាគីទាំងពីរជាមួយឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ និងអភិបាលខេត្តនៅតំបន់ភាគខាងជើងប្រទេសឡាវ តាមរយៈការផ្ញើសារលិខិត និងជំនួបតាមអនឡាញ។

នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ ឯកឧត្តម វ៉ាង នីង លេខាធិការគណបក្សនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន បានជួបជាមួយលោកជំទាវ Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវប្រចាំប្រទេសចិននៅក្រុងគុនមីង ដើម្បីសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវដែលអញ្ជើញមកចូលរួមពិធីសម្ពោធឱ្យដំណើរការផ្លូវរថភ្លើងចិន-ឡាវ។

ញាតិមិត្តទៅសាកសួរសុខទុក្ខគ្នាបានច្រើននឹងមានទំនាក់ទំនងកាន់តែជិតស្និទ្ធ។ ចំណងមិត្តភាពដ៏ល្អប្រពៃរវាងខេត្តយូណាន និងប្រទេសឡាវជាសក្ខីភាពនៃការតភ្ជាប់បេះដូងប្រជាជនរបស់ប្រទេសទាំងពីរចិន និងឡាវ។

-ក្នុងអំឡុងជំងឺកូវីដ ១៩ រដ្ឋបាលខេត្តយូណានបានចាត់បញ្ជូនក្រុមគ្រូពេទ្យជំនាញទៅជួយប្រទេសឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ពីរលើក សរុបជាង ៥០០ នាក់ដែលបានទៅចូលរួមការបង្ការ និងព្យាបាលជំងឺកូវីដ ១៩ នៅប្រទេសឡាវ។

-គិតមកដល់ពេលបច្ចុប្បន្ន គ្រឹះស្ថានឧត្តមសិក្សានៃខេត្តយូណានបានទទួលនិស្សិតឡាវជាង ៦០០០ នាក់។ សាកលវិទ្យាល័យចំនួន ១៦ របស់ខេត្តយូណានបានបង្កើតកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យចំនួន ២១ នៃប្រទេសឡាវ។

-នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ ពិធីអបអរសាទររបស់ប្រជាជនតាមតំបន់ព្រំដែនចិន-ឡាវ ឆ្នាំ ២០២២ បានប្រារឰនៅក្រុងជីងហុង និងស្រុកម៉ឺនឡានៃមណ្ឌលស្វយ័តជនជាតិតៃ ស៊ីសាំងប៉ានណា និងខេត្តវៀងចន្ទន៍ ខេត្តណាមថា តំបន់សេដ្ឋកិច្ចពិសេស ប៉ទិននិង Luang Prabangតាមទម្រង់ផ្ទាល់ និងអនឡាញ ក្រោមប្រធានបទ“ខេត្តយូណានដ៏ចម្រុះពណ៌ អ្វីៗផ្លាស់ថ្មីទាំងអស់”។

នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ កម្មវិធីទិវាគម្រប់ខួបមួយឆ្នាំនៃផ្លូវរថភ្លើងចិន-ឡាវ បានប្រារឰនៅម៉ូហាន ប៉ទិននិងតំបន់តាមផ្លូវរថភ្លើងចិន-ឡាវ តាមទម្រង់ផ្ទាល់ និងអនឡាញ។

-ទូរទស្សន៍អន្តរជាតិទន្លេឡានឆាង-មេគង្គរបស់ខេត្តយូណានជាប៉ុស្តិ៍ទូរទស្សន៍ចិនទី ១ ដែលចាក់បញ្ចាំងកម្មវិធីទូរទស្សន៍ជាភាសាឡាវនៅប្រទេសឡាវ។

 

រួមគ្នាពិគ្រោះពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ

ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរឯកភាពគ្នាលើការអភិវឌ្ឍតំបន់ផ្សេងៗតាមបណ្តោយផ្លូវរថភ្លើងចិន-ឡាវ ការកសាងតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចម៉ូហានប្រទេសចិន-ប៉ទិនប្រទេសឡាវ ការកសាងតំបន់អភិវឌ្ឍន៍ចម្រុះ Saysettha ក្រុងវៀងចន្ទន៍ ការសាងសង់ផ្លូវល្បឿនលឿនវៀងចន្ទន៍-ប៉ទិនការបើកដំណើរការនូវរថភ្លើងដឹកអ្នកដំណើរអន្តរជាតិវៀងចន្ទន៍-គុនមីង ការលើកទឹកចិត្តឱ្យក្រុមហ៊ុនយូណានទៅធ្វើវិនិយោគនៅប្រទេសឡាវ ការជំរុញឱ្យសាច់គោ និងកសិផលផ្សេងៗរបស់ប្រទេសឡាវនាំចូលក្នុងទីផ្សារចិន និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការកិច្ចសហប្រតិបត្តិការរវាងខេត្តយូណាន និងខេត្តចំនួន ១០ នៅភាគខាងជើងប្រទេសឡាវជាដើម។

ស្ថាប័នពាក់ព័ន្ធ និងសហគ្រាសនៃខេត្តយូណាន និងប្រទេសឡាវបានចុះហត្ថលេខាលើគម្រោងអំពីកិច្ចសហប្រតិបត្តិការជាច្រើន ដែលបានគ្របដណ្តប់លើវិស័យហិរញ្ញវត្ថុ ថាមពល កសិកម្ម និងទេសចរណ៍ជាដើម។

តំបន់អភិវឌ្ឍន៍ចម្រុះ Saysettha ក្រុងវៀងចន្ទន៍

តំបន់អភិវឌ្ឍន៍ចម្រុះ Saysettha ក្រុងវៀងចន្ទន៍ជាតំបន់សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្នាក់ជាតិតែមួយគត់របស់ប្រទេសចិននៅប្រទេសឡាវ ដែលវិនិយោគ និងដំណើរការដោយក្រុមហ៊ុនវិនិយោគសំណង់ខេត្តយូណាន និងសាលារដ្ឋបាលក្រុងវៀងចន្ទន៍។ គម្រោងថាមពលពន្លឺព្រះអាទិត្យកម្លាំង ៧GW ជុងយូន”ដែលចុះហត្ថលេខាដោយគណៈប្រតិភូខេត្តយូណាននេះ គឺមានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍នេះ។ ក្រោយពីបញ្ចប់ការសាងសង់ជាស្ថាពរ គម្រោងនេះអាចសម្រេចបាននូវទំហំផលិតកម្មដែលមានតម្លៃសរុប ១៥០០ លានដុល្លារអាមេរិក ហើយអាចផ្តល់ឱកាសការងារដល់ប្រជាជនឡាវ ១៥០០-២០០០ នាក់។

គម្រោងអភិវឌ្ឍឧស្សាហកម្មកៅស៊ូធម្មជាតិប្រទេសឡាវដែលទើបចុះហត្ថលេខា

គម្រោងនេះនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងឡាវ ជំរុញការអភិវឌ្ឍឧស្សាហកម្មកៅស៊ូធម្មជាតិនៃប្រទេសឡាវ កំណត់ប្រព័ន្ធបទដ្ឋានបច្ចេកទេសថ្នាក់ជាតិអំពីផលិតផលកៅស៊ូប្រទេសឡាវ ព្រមទាំងធ្វើឱ្យផលិតកម្មកៅស៊ូ និងកសិផលរបស់ឡាវទទួលបានផលចំណេញកាន់តែច្រើន។

គម្រោងទូទាត់ឆ្លងដែនអំពីពាណិជ្ជកម្មអេឡិចត្រូនិចនៃកិច្ចសហប្រតិបត្តិការនវានុវត្តន៍រវាងធនាគារ និងក្រុមហ៊ុនប្រទេសឡាវ

គម្រោងនេះនឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបណ្តាញអ៊ីនធើណែតនៃប្រទេសឡាវ តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែនចិន-ឡាវ លើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការលើវិស័យឡូជីស្ទីក និងការទូទាត់តាមឧបករណ៍ចល័តជាដើម ហើយជួយផ្សព្វផ្សាយពីផលិតផលពិសេសដែលមានគុណភាពខ្ពស់របស់ប្រទេសឡាវនៅប្រទេសចិន។

គម្រោងកសាងប្រព័ន្ធភាសាចិនឆ្លាតវៃ និងប្រព័ន្ធសេវាកម្មស្តង់ដារលើវិស័យធុរកិច្ច និងទេសចរណ៍ប្រទេសឡាវ

គម្រោងនេះជាគម្រោងទី ១ របស់ខេត្តយូណានដែលត្រូវដាក់បញ្ចូលក្នុងប្រព័ន្ធ“ធុរកិច្ចនិងទេសចរណ៍ឌីជីថល”របស់ប្រទេសឡាវ ហើយនឹងគ្របដណ្តប់លើគ្រប់ដំណាក់កាលនៃធុរកិច្ច និងទេសចរណ៍ចិន-ឡាវ ដែលអាចប្រើភាសាចិន និងភាសាឡាវ។

 

រួមគ្នាពិគ្រោះពិភាក្សាអំពីការអភិវឌ្ឍ

ការធ្វើដំណើរទៅមកតាមផ្លូវរថភ្លើងចិន-ឡាវបានធ្វើឱ្យយើងមើលឃើញអនាគតដ៏ភ្លឺស្វាងនៃវិស័យទេសចរណ៍ឆ្លងដែនរបស់ប្រទេសចិន និងឡាវ។

នៅប្រទេសចិន ច្រកអន្តរជាតិផ្លូវរថភ្លើងម៉ូហាន នឹងដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខ ដែលអាចផ្តល់ឱកាសដល់ភ្ញៀវទេសចរចិនក្នុងការជិះរថភ្លើងទៅកម្សាន្តនៅប្រទេសឡាវ។

នៅប្រទេសឡាវ ស្ថាប័នរដ្ឋាភិបាលឡាវកំពុងពិគ្រោះពិភាក្សាជាមួយក្រុមហ៊ុនទេសចរណ៍ និងសណ្ឋាគារជាដើម ដើម្បីធ្វើការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទេសចរណ៍ ត្រៀមខ្លួនទទួលការត្រឡប់មកវិញរបស់ភ្ញៀវទេសចរចិន។

នៅថ្ងៃទី ១៥ ខែមីនា អ្នកដំណើរអាចទិញបានសំបុត្ររថភ្លើងដើម្បីធ្វើដំណើរតាមកំណាត់ផ្លូវដែកក្នុងប្រទេសឡាវនៃផ្លូវរថភ្លើងចិន-ឡាវ។

រថភ្លើងដឹកផ្លែឈើចិន-ឡាវដែលធ្វើដំណើរទាំងស្រុងតាមផ្លូវរថភ្លើងនោះ កំពុងដឹកជញ្ជូនផ្លែឈើតំបន់ត្រូពិចដូចជា ផ្លែចេក ទុរេន និងមៀនជាដើម មកកាន់ប្រទេសចិន សម្រាប់ដាក់លើតុអាហាររបស់ប្រជាជនចិន។ នេះបានជួយឱ្យប្រជាជនចិនអាចទិញបានផ្លែឈើតំបន់ត្រូពិចដែលមានគុណភាពខ្ពស់។

ការដាំបន្លែ និងផ្លែឈើដែលមានតម្លៃខ្ពស់បានក្លាយជាគម្រោងវិនិយោគដែលទទួលការចាប់អារម្មណ៍ពីក្រុមហ៊ុនកសិកម្មចិនក្នុងការធ្វើវិនិយោគនៅប្រទេសឡាវ។

នៅភាគខាងត្បូងប្រទេសឡាវ ក្រុមហ៊ុនចិនជាច្រើនគ្រោងនឹងបណ្តាក់ទុនវិនិយោគរាប់រយលានយាន់ ដើម្បីដាំទុរេន។

នៅភាគខាងជើងប្រទេសឡាវ ក្រុមហ៊ុនចិនភាគច្រើនបានធ្វើការវិនិយោគលើចំការកៅស៊ូ ចេក និងឪឡឹកជាដើម។

នៅទូទាំងប្រទេសឡាវ គេកំពុងដាំដំឡូងមី និងចិញ្ចឹមត្រីដើម្បីនាំចេញទៅកាន់ប្រទេសចិន។

ទន្ទឹមនឹងនេះដែរ ខេត្តយូណាន និងប្រទេសឡាវបានឯកភាពគ្នាលើការលើកទឹកចិត្តឱ្យក្រុមហ៊ុនយូណានកាន់តែច្រើនទៅធ្វើវិនិយោគនៅប្រទេសឡាវ។

ផ្លូវរថភ្លើងចិន-ឡាវដែលជាផ្លូវអភិវឌ្ឍន៍ ផ្លូវសុភមង្គល និងផ្លូវមិត្តភាពនោះ នឹងអាចបង្កើតអនាគតកាន់តែភ្លឺស្វាង!

បន្តពង្រឹងចំណងមិត្តភាព ពង្រីកកិច្ចសហប្រតិបត្តិការ | ផ្លូវអភិវឌ្ឍន៍ ផ្លូវសុភមង្គល និងផ្លូវមិត្តភាព! ចំណងមិត្តភាពចិន-ឡាវកាន់តែមានភាពរឹងមាំ