សហគ្រាសខេត្តយូណានជាង ២០ បានចូលរួមក្នុងពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិនលើកទី ៣
នាថ្ងៃទី១០ ខែមេសា ពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិនលើកទី ៣ បានប្រារព្ធនៅទីក្រុងហៃខូវ ខេត្តហៃណាននៃប្រទេសចិន។ ខេត្តយូណានបានរៀបចំសហគ្រាសផលិតផលលក្ខណៈពិសេសជាង ២០ ទៅចូលរួមក្នុងការតាំងពិព័រណ៍នៃពិព័រណ៍ទំនិញប្រើប្រាស់អន្តរជាតិចិននេះ ដើម្បីបង្ហាញផលិតផល និងស្វែងរកកិច្ចសហប្រតិបត្តិការថ្មីពឹងផ្អែកលើវេទិកានៃពិព័រណ៍នេះ។
តំបន់ពិព័រណ៍ខេត្តយូណានរៀបចំការតាំងពិព័រណ៍ក្រោមប្រធានបទ "ចែករំលែកកាលានុវត្តភាពបើកទូលាយ និងបង្កើតជីវិតកាន់តែប្រសើរឡើងរួមគ្នា" ដែលរួមផ្សំនឹងឧស្សាហកម្មដែលមានឧត្តមភាពរបស់ខេត្តយូណានដោយចែកជាបួនផ្នែកគឺ "ផ្កានិទាឃរដូវ" "ផ្សិតរដូវក្តៅ" "ផ្លែឈើសរទរដូវ" និង "តែរដូវរងា"។ សហគ្រាសដូចជាក្រុមហ៊ុនចំការយ៉ាងយួជី, Yunnan Botanee Bio-Technology Group Co. Ltd, ក្រុមហ៊ុនឧស្សាហកម្មផ្សិតយឺសឺនតាយុងយិន និងYunnan Dianhong Group Co., Ltdជាដើម បានប្រមូលផ្តុំនៅលើការបង្ហាញផ្កា និងរុក្ខជាតិលក្ខណៈ ផ្សិតដែលអាចបរិភោគបាន គ្រាប់ធញ្ញជាតិ តែ កាហ្វេ និងផលិតផលកែច្នៃសុីជម្រៅពាក់ព័ន្ធ ក៏ដូចជាផលិតផលគ្រឿងកុំព្យូទ័រ និងអាហារសម្រន់ជាដើម។
ពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិនគឺជាពិព័រណ៍ថ្នាក់ជាតិតែមួយគត់ដែលមានប្រធានបទផលិតផលប្រើប្រាស់ក្នុងប្រទេសចិន ហើយវាក៏ជាពិព័រណ៍ផលិតផលប្រើប្រាស់ដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។ ពិព័រណ៌ផលិតផលប្រើប្រាស់ឆ្នាំនេះបានប្រមូលផ្តុំម៉ាកល្បីដែលមានគុណភាពខ្ពស់ចំនួនជាង ៣០០០ដែលមកពីក្នុង និងក្រៅប្រទេស ហើយនឹងមានផលិតផលចំនួនជាង ១០០០ប្រភេទ ពីម៉ាកជាង ៣០០ដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងពិព័រណ៍៕
អ្នកសារព័ត៌មាន៖ ហាន ឈឹងយួន តួន ផឺន
អ្នកបកប្រែ ៖ Shen Yan