ទំហំនាំចេញនៃពិព័រណ៍ផលិតផលនាំចេញនាំចូលក្រុងក្វាំងចូវគិតតាំងពីការបង្កើតឡើងអស់រយៈពេល ៦៧ ឆ្នាំមកសម្រេចបានចំនួន ១.៥ ទ្រីលានដុល្លារអាមេរិក ពាណិជ្ជករបញ្ជាទិញនៅក្រៅប្រទេសចំនួនប្រមាណ ១០ លាននាក់
ថ្ងៃទី ១៦ ខែមេសា លោក Wen Zhongliang អគ្គលេខាធិការរងនៃពិព័រណ៍ផលិតផលនាំចេញនាំចូលក្រុងក្វាំងចូវនិងជាអនុប្រធាននៃមជ្ឈមណ្ឌលពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនបានថ្លែងក្នុងវេទិកាស្តីពីឱកាសថ្មីក្នុងកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាហ្វ្រិកនិងអាស៊ីខាងលិចថា ពិព័រណ៌ផលិតផលនាំចេញនាំចូលក្រុងក្វាំងចូវជាបង្អួចដ៏សំខាន់នៃការបើកទូលាយចំពោះក្រៅប្រទេសរបស់ប្រទេសចិន ក៏ជាវេទិកាដ៏សំខាន់នៃការធ្វើពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនផងដែរ។ តាំងពីបង្កើតឡើងអស់រយៈពេល ៦៧ឆ្នាំមក ពិព័រណ៍ផលិតផលនាំចេញនាំចូលក្រុងក្វាំងចូវសម្រេចបានចំនួន ១.៥ ទ្រីលានដុល្លារអាមេរិក ពាណិជ្ជករបញ្ជាទិញនៅក្រៅប្រទេសដែលចូលរួមពិព័រណ៍តាមអនឡាញនិងអូហ្វឡាញមានចំនួនសរុបប្រមាណ ១០ លាននាក់ ដែលបានដើរតួនាទីពិសេសសម្រាប់ការជំរុញការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងប្រទេសនានាលើពិភពលោក៕