អ្នកជំនាញរុស្ស៊ី៖ការដែលប្រទេសចិនរៀបចំពិព័រណ៍មានលក្ខណៈអន្តរជាតិនឹង ជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ
ពេលកន្លងទៅនេះពិព័រណ៍ទំនិញប្រើប្រាស់អន្តរជាតិចិនលើកទី៣បានបិទបញ្ចប់។ពេលទទួលការយកបទសម្ភាសន៍លោកVitaly Mankevichប្រធានសហព័ន្ធឧស្សាហករនិងពាណិជ្ជកររុស្ស៊ី-ទ្វីបអាស៊ីបានថ្លែងថាការដែលប្រទេសចិនបានរៀបចំពិព័រណ៍មានលក្ខខណៈអន្តរជាតិក្នុងនោះដូចជាពិព័រណ៍ទំនិញប្រើប្រាស់អន្តរជាតិចិនជាដើមនឹងជំរុញកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិនិងសេដ្ឋកិច្ចពិភពលោកឲ្យវិវឌ្ឍទៅមុខ។
លោកVitaly Mankevichបានបន្តថាទីផ្សារប្រើប្រាស់របស់ប្រទេសចិនមានប្រតិកម្មយ៉ាងឆាប់រហ័សចំពោះតម្រូវការរបស់ខាងក្រៅផលិតកររបស់ប្រទេសចិនក៏មានគំនិតច្នៃប្រឌិតថ្មីយ៉ាងខ្លាំងផងដែរ។លោកបន្តថាផលិតករចិនអាចយល់ដឹងយ៉ាងឆាប់រហ័សនូវការប្រែប្រួលនៃទីផ្សារអន្តរជាតិនិងសមិទ្ធផលថ្មីនៃការច្នៃប្រឌិតថ្មីខាងបច្ចេកទេស។ព្រមជាមួយគ្នានេះ
សហគ្រាសបរទេសក៏សកម្មផ្លាស់ប្តូរមតិយោបល់ជាមួយដៃគូចិនដើម្បីផ្តល់ព័ត៌មានខាងតម្រូវការ។ចំពោះខ្លួនលោកលោកយល់ឃើញថាផលិតផលដែលផលិតដោយប្រទេសចិនមានគុណភាពល្អហើយមានតម្លៃថោក។
នៅចុងទីបញ្ចប់លោកVitaly Mankevichបានថ្លែងថាការដែលប្រទេសចិនរៀបចំពិព័រណ៍មានលក្ខណៈអន្តរជាតិនឹងមានអំណោចផលដល់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញប្រទេសចិនបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីកែសម្រួលខ្សែសង្វាត់ផ្គត់ផ្គង់សកល៕