«បេះដូងក្រដាស»របស់ប្រទេសកម្ពុជាបានបង្កើតឯតទគ្គកម្មហ្គីនីសថ្មីលើពិភពលោក

2023-04-18 16:50:01
ប្រភព:ស៊ីនហួចិន

នៅថ្ងៃទី១១ខែមេសាបេះដូងក្រដាសជិត៤លានត្រូវបានតាំងបង្ហាញនៅខេត្តសៀមរាប ប្រទេសកម្ពុជា។ការតាំងបង្ហាញបេះដូងក្រដាសនេះត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ហើយតាំងបង្ហាញនៅមុខប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប ដើម្បីគាំទ្រដល់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២និងប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ពេលខាងមុខ។

មានការបញ្ជាក់ដោយអ្នកត្រួតពិនិត្យផ្លូវការរបស់គណៈកម្មាធិការហ្គីនីសពិភពលោក មានក្រដាសដែលបត់ជាបេះដូងសរុប៣ ៩១៧ ៨០៥ ត្រូវបានបត់ឡើងក្នុងការ​តាំងបង្ហាញលើកនេះ ដែលបានបង្កើតឯតទគ្គកម្មហ្គីនីសថ្មីលើពិភពលោក ហើយចំនួននេះច្រើនជាងបេះដូងក្រដាសនៃ Origamiប្រទេសអង់គ្លេសដែលមានចំនួន ៥៣ ៧០៤ និងបានបង្កើតជាឯតទគ្គកម្មហ្គីនីសថ្មីលើពិភពលោកដោយជោគជ័យ៕

អ្នកបកប្រែ ៖ Shen Yan  Shen Mingfang(អ្នកហាត់ការ)

«បេះដូងក្រដាស»របស់ប្រទេសកម្ពុជាបានបង្កើតឯតទគ្គកម្មហ្គីនីសថ្មីលើពិភពលោក