កិច្ចប្រជុំផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌“ជីវិតបែបយូណាន” បានប្រារព្ធឡើងនៅទីក្រុងក្វាងចូវ

2023-04-19 17:45:14
ប្រភព:កាសែតយូណានដេលី

នៅថ្ងៃទី១២ ខែមេសា កិច្ចប្រជុំផ្សព្វផ្សាយទេសចរណ៍និងវប្បធម៌“ជីវិតបែបយូណាន”ឆ្នាំ២០២៣ត្រូវបានប្រារព្ធឡើងនៅទីក្រុងក្វាងចូវនៃប្រទេសចិន ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌និងទេសចរណ៍ខេត្តយូណាន និងក្រុមហ៊ុនទេសចរណ៍ Tongcheng។ មានខ្សែទេសចរណ៍ដ៏ល្អនាពេលរដូវផ្ការីកនៅខេត្តយូណាននិងគម្រោងវិនិយោគទេសចរណ៍និងវប្បធម៌​ដែល​មានគុណភាពខ្ពស់ត្រូវបានចេញផ្សាយនិងបង្ហាញក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ។

គួរបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយបានបង្ហាញប្រធានបទ“ជីវិតបែបយូណាន”តាមរយៈការបង្ហាញបេតិកភណ្ឌវប្បធម៌អរូបី ការសម្តែងចម្រៀងនិងរបាំប្រជាប្រិយ និងការផ្សព្វផ្សាយដោយមានប្រធានបទសំខាន់ ដើម្បីបង្ហាញយ៉ាងពេញលេញនូវគុណសម្បត្តិ និងទស្សនវិស័យភ្លឺស្វាងនៃការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌របស់ខេត្តយូណាន។ មន្ត្រីចូលក្នុងការផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌យូណានបានធ្វើការផ្សព្វផ្សាយក្រោមប្រធានបទ “ជីវិតបែបយូណាន” ហើយក្រុង និងមណ្ឌលចំនួន ៥ ដែលមានក្រុងគុនមីង ភូអឺ តាលី លីជាំង និង ឌីឈីង ក៏បានចូលក្នុងការផ្សព្វផ្សាយគម្រោងវិនិយោគទេសចរណ៍និងវប្បធម៌របស់ខ្លួនផងដែរ៕

អ្នកយកព័ត៌មាន៖ វ៉ាង ហួន

អ្នកបកប្រែ ៖ Shen Yan   Shen Mingfang(អ្នកហាត់ការ)

កិច្ចប្រជុំផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌“ជីវិតបែបយូណាន” បានប្រារព្ធឡើងនៅទីក្រុងក្វាងចូវ