ការធ្វើដំណើរឆ្លងកាត់ព្រំដែនជាមួយសំបុត្ររថភ្លើង
តោះចេញដំណើរ! នៅម៉ោង ៨:០៨ ព្រឹកថ្ងៃទី ១៣ ខែមេសា ម៉ោងនៅក្រុងប៉េកាំង រថភ្លើងលេខ D៨៨៧ បានចាកចេញពីស្ថានីយទី ១៧ នៃស្ថានីយរថភ្លើងគុនមីងខាងត្បូងខេត្តយូណាននៃប្រទេសចិន ធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងត្បូង ដើម្បីទៅដល់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ ទន្ទឹមនឹងរថភ្លើងដឹកអ្នកដំណើរអន្តរជាតិតាមផ្លូវរថភ្លើងចិន-ឡាវបានចេញដំណើរជាផ្លូវការ ការធ្វើដំណើររវាងទីក្រុងគុនមីង និងទីក្រុងវៀងច័ន្ទ អាចទៅដល់ក្នុងថ្ងៃតែមួយ ចាប់តាំងពីពេលនេះតទៅ ចម្ងាយផ្លូវរវាងប្រទេសទាំងពីរចិន-ឡាវក៏លែងវែងទៀតដែរ។
សំបុត្រមួយ កិច្ចប្រជុំមួយ ការធ្វើដំណើរទៅកាន់ប្រទេសឡាវតាមរថភ្លើង ហើយការធ្វើដំណើរទៅកាន់ប្រទេសចិនក៏តាមរថភ្លើងដែរ នេះបានក្លាយជាជម្រើសថ្មីសម្រាប់ប្រជាជនចិន និងឡាវ។
លោក Viengxay Phoudthavongជាបេក្ខជនបណ្ឌិតមកពីប្រទេសឡាវនៅសាកលវិទ្យាល័យយូណាន លោកបានមកប្រទេសចិនដោយចេញពីប្រទេសឡាវដើម្បីសិក្សាកាលពី ៧ ឆ្នាំមុន។ បន្ទាប់ពីទទួលបានព័ត៌មានថា រថភ្លើងដឹកអ្នកដំណើរអន្តរជាតិតាមផ្លូវរថភ្លើងចិន-ឡាវបានចេញដំណើរ លោកបានទិញសំបុត្ររថភ្លើងដំបូង ហើយជិះរថភ្លើងត្រឡប់ទៅប្រទេសឡាវវិញ ហើយទៅទីក្រុងវៀងច័ន្ទ ដើម្បីសិក្សាអំពីទេសចរណ៍អន្តរជាតិ។ លោក Viengxay Phoudthavong បានប្រាប់អ្នកកាសែតថា កាលពីមួយខែមុន លោក និងមិត្តភក្តិរបស់លោកបានចុះបញ្ជីក្រុមហ៊ុនទេសចរណ៍មួយ ដើម្បីស្វែងរកឪកាសពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍អន្តរជាតិ ពួកគេចង់ណែនាំភ្ញៀវទេសចរទៅធ្វើទេសចរណ៍នៅប្រទេសឡាវតាមផ្លូវរថភ្លើងចិន-ឡាវ ហើយក៏ណែនាំភ្ញៀវទេសចរឡាវមកទស្សនានៅប្រទេសចិន ដើម្បីជំរុញការផ្លាស់ប្តូរ និងសមាហរណកម្មកាន់តែប្រសើរឡើងរវាងប្រជាជនចិន និងឡាវ។
នៅក្នុងទូលេខ ៨ នៃរថភ្លើង លោក លី ជីន និងប្រពន្ធរបស់លោក លី ស៊ឺ មកពីក្រុងឆុងឈីង ប្រទេសចិន គឺជាអ្នករួមដំណើរ "ពិសេស" មួយគូ។ ពួកគេបានប្រាប់អ្នកកាសែតថា "ពួកយើងមកទីនេះដើម្បីក្រេបទឹកឃ្មុំ ហើយយើងទិញបានសំបុត្រសម្រាប់រថភ្លើងដំបូងនៅថ្ងៃដែលបើកការលក់បានចាប់ផ្តើមនៅថ្ងៃទី១១ និងរៀបចំការដំណើរចេញពីក្រុងគុនមីង ប្រទេសចិនទៅកាន់ខេត្តហ្លួងព្រះបាង ប្រទេសឡាវដោយផ្ទាល់តែម្តងតាមរយៈការជិះរថភ្លើង"។
ជាការពិត លោក លី ជិន មានទំនាក់ទំនង និងមនោសញ្ចេតនាយ៉ាងស៊ីជម្រៅជាមួយផ្លូវរថភ្លើងចិន-ឡាវ។ ក្នុងនាមជាវិស្វករបច្ចេកទេសនៃក្រុមហ៊ុន China Railway Construction Group Co.,LTD លោកបានចូលរួមក្នុងការសាងសង់ស្ថានីយ៍ហ្លួងព្រះបាង ស្ថានីយ៍វ៉ានរ៉ុង និងស្ថានីយ៍ផ្សេងទៀតនៃផ្លូវរថភ្លើងចិន-ឡាវនេះ។ ដំណើរការលើកនេះមានអត្ថន័យពិសេសសម្រាប់លោក។ ដើម្បីសាងសង់ផ្លូវរថភ្លើងចិន-ឡាវ ពិធីមង្គលការរបស់អ្នកទាំងពីរនៅឆ្នាំ ២០២០ ត្រូវបានពន្យារពេលម្តងហើយម្តងទៀត។ លោកបាននិយាយដោយមោទនភាពថា "ថ្ងៃនេះ ផ្លូវរថភ្លើងចិន-ឡាវបានបើកដំណើរការរថភ្លើងដឹកអ្នកដំណើរអន្តរជាតិ ដូច្នេះ យើងរៀបចំដំណើរក្រេបទឹកឃ្មុំទៅកាន់ប្រទេសឡាវ ហើយខ្ញុំនាំប្រពន្ធទៅទស្សនាអគារស្ថានីយ៍ដែលខ្ញុំបានចូលរួមការសាងសង់។"
កញ្ញា លី លីងម៉ីនិស្សិតឡាវបន្តការសិក្សានៅប្រទេសចិន មានក្តីរំភើបយ៉ាងខ្លាំងក្នុងការជិះរថភ្លើងដំបូងនេះ។ នៅខែមីនា ឆ្នាំ២០២២ កញ្ញា និងនិស្សិតចំនួន ៣៩នាក់បានមកដល់វិទ្យាស្ថានវិជ្ជាជីវៈ និងបច្ចេកទេសផ្លូវដែកគុនមីង ដើម្បីសិក្សាផ្នែកវិស្វកម្មផ្លូវដែក ការដឹកជញ្ជូន ការផ្តល់សញ្ញា ការផ្គត់ផ្គង់ថាមពល ប្រតិបត្តិការផ្លូវដែក និងបច្ចេកវិទ្យាថែទាំផ្សេងទៀត។ ដល់ខែសីហា ឆ្នាំនេះ កញ្ញានឹងត្រឡប់ទៅប្រទេសចិនវិញបន្ទាប់ពីបញ្ចប់ការសិក្សា ហើយនឹងត្រឡប់ទៅបង្រៀននៅវិទ្យាស្ថានបច្ចេកទេស និងវិជ្ជាជីវៈផ្លូវដែកឡាវ ដើម្បីបណ្តុះបណ្តាលទេពកោសល្យផ្លូវដែកឡាវបន្ថែមទៀត។ កញ្ញាបានបន្ថែមថា "យើងរីករាយណាស់ដោយសារតែការបើកដំណើរការរថភ្លើងដឹកអ្នកដំណើរអន្តរជាតិនៅលើផ្លូវរថភ្លើងចិន-ឡាវនៅថ្ងៃនេះ។ ក្រោយពីបានបើករថភ្លើងផ្ទាល់ យើងអាចជំរុញការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍បានកាន់តែល្អប្រសើរ ហើយសាច់ញាតិ និងមិត្តភក្តិរបស់ខ្ញុំអាចមកប្រទេសចិនបានកាន់តែងាយស្រួលផងដែរ"៕
អ្នកសារព័ត៌មាន ៖ ហ៊ូ សៀវយុង ឆឹន ហ្វី លាវ ជឺយ៉ូ យ៉ាង ឈួនមី សៀ ហ្វាំងហៃ សួន ជាំងហុង
អ្នកបកប្រែ ៖ Shen Yan