ផ្កាចំប៉ារីកស្គុះស្គាយ | "ដៃគូមាស" នៅលើផ្លូវរថភ្លើងចិន-ឡាវ
នៅថ្ងៃទី១៥ ខែមេសា មុនពេលថ្ងៃត្រង់ សីតុណ្ហភាពនៅទីក្រុងវៀងចន្ទន៍ឡើងដល់ជិត ៤០ អង្សាសេ។ កញ្ញា Nilavan Jamlinsuk មន្ត្រីកាតព្វកិច្ចដឹកទំនិញឡាវនៅស្ថានីយ៍រថភ្លើងវៀងចន្ទន៍ខាងត្បូង កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់។
កញ្ញា Nilavan Jamlinsuk បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យគរុកោសល្យយូណាន ហើយទើបតែបានធ្វើការនៅស្ថានីយ៍រថភ្លើងវៀងចន្ទន៍ខាងត្បូងអស់រយៈពេលជាងមួយឆ្នាំប៉ុណ្ណោះ។ នាងបានប្រាប់អ្នកកាសែតថា ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់នាងគឺមិនអាចខ្វះបានពីជំនួយរបស់គ្រូបង្រៀនចិន។
លោកស្រី ម៉ា ជីន ជានារី "កើតក្រោយទសវត្សរ៍ទី ៩០" មកពីក្រុងឈូជីង ខេត្តយូណាន ប្រទេសចិន គឺជាគ្រូបង្រៀនចិនម្នាក់របស់កញ្ញា Nilavan Jamlinsukមិនតែប៉ុណ្ណោះទេ លោកស្រី ម៉ា ជីនក៏ជាអ្នកទទួលខុសត្រូវលើការងារដឹកជញ្ជូនទំនិញនៅលើផ្នែកម៉ូទី-វៀងចន្ទន៍នៃផ្លូវរថភ្លើងចិន-ឡាវផងដែរ។ នៅខែមិថុនា ឆ្នាំ២០២១លោកស្រី ម៉ា ជីន បានមកដល់ប្រទេសឡាវដើម្បីអនុវត្តការត្រៀមរៀបចំសម្រាប់ប្រតិបត្តិការផ្លូវរថភ្លើងចិន-ឡាវ។ ខ្លឹមសារការងារមួយផ្នែកគឺការបង្រៀន និងបណ្តុះបណ្តាលផ្នែកដឹកជញ្ជូនដល់បុគ្គលិកឡាវ។ ប្រឈមនឹងការលំបាក លោកស្រីបានបន្តស្វែងរកវិធី និងវិធីសាស្រ្តថ្មីៗ ព្រមទាំងបានអញ្ជើញនិស្សិតឡាវដែលអាចនិយាយភាសាចិនបានល្អ ធ្វើជាអ្នកជំនួយការបង្រៀន ដើម្បីជួយអ្នកគ្រប់គ្នាសម្របតាមតម្រូវការការងារឱ្យបានឆាប់រហ័ស។
លោកស្រី ម៉ា ជីន បានណែនាំអំពីស្ថានភាពដឹកជញ្ជូនរបស់ស្ថានីយ៍រថភ្លើងវៀងច័ន្ទខាងត្បូងថា "ទំនិញដែលដឹកជញ្ជូនដែលចេញពីស្ថានីយ៍រថភ្លើងវៀងច័ន្ទខាងត្បូង ភាគច្រើនរួមមាន រ៉ែដែក ម្សៅដំឡូងមី ជីគីមី កៅស៊ូ និងផ្លែឈើជាដើម ហើយទំនិញដឹកជញ្ជូនចូលស្ថានីយ៍វិញគឺមានដូចជា ជីគីមី សារធាតុគីមី សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ផលិតផលមេកានិច និងអគ្គិសនីជាដើម។ ចាប់ពីខែមេសា បរិមាណដឹកជញ្ជូនផ្លែឈើបន្តកើនឡើង។” លោកស្រីបាននិយាយថា នាងនឹងមិនសោកស្ដាយឡើយ ប្រសិនបើនាងចូលរួមចំណែកដល់ផ្លូវរថភ្លើងចិន-ឡាវ មិនតែប៉ុណ្ណោះទេ អាកប្បកិរិយារបស់នាងចំពោះការងារក៏មានផលប៉ះពាល់ដល់បុគ្គលិកឡាវផងដែរ។ កញ្ញា Nilavan Jamlinsukបាននិយាយយ៉ាងមុតមាំថា "ខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីផ្តល់សេវាកម្មកាន់តែល្អប្រសើរឡើងដល់ក្រុមហ៊ុនដែលមកស្វែងរកការផ្តល់សេវាកម្មផ្សេងៗ"។
នៅស្ថានីយ៍រថភ្លើងវៀងចន្ទន៍ យើងក៏បានជួប"ដៃគូមាស"ចិន និងឡាវមួយគូ ដែលស្រលាញ់គ្នាទៅវិញទៅមក គឺគ្រូចិន វ៉ូ ជូនហុង និងកូនជាងឡាវSoumsay Laulou ។ នៅឆ្នាំ២០២១ Soumsay Laulou បានជួប វ៉ូ ជូនហុងដែលបានមកដល់ប្រទេសឡាវពីទីក្រុងគុនមីងនៃប្រទេសចិនជាលើកដំបូង ហើយបន្ទាប់មក Soumsay Laulouបានដើរតាមគ្រូរបស់គាត់ដើម្បីរៀនជំនាញបើកបរយ៉ាងយកចិត្តទុកដាក់។ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ផ្លូវរថភ្លើងចិន-ឡាវបានបើកឱ្យដំណើរការជាផ្លូវការ ហើយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ រថភ្លើងដឹកអ្នកដំណើរអន្តរជាតិលើផ្លូវរថភ្លើងចិន-ឡាវបានចាប់ផ្តើមដំណើរការ គួរបញ្ជាក់ថា រថភ្លើងដំបូងដែលចេញដំណើរពីស្ថានីយ៍ទីក្រុងវៀងច័ន្ទ សុទ្ធតែបើបរដោយ"ដៃគូមាស"ទាំងពីរនាក់។
វ៉ូ ជូនហុងនិង Soumsay Laulou បានប្រាប់អ្នកកាសែតថា ពួកគេបានរៀនពីគ្នាទៅវិញទៅមក និងរីកចម្រើនជាមួយគ្នា ហើយនៅពេលអនាគត ពួកគេនឹងទៅក្រុងគុនមីង ដើម្បីញ៉ាំគុយទាវជាមួយគ្នា និងទៅស្ទូចត្រីជាមួយគ្នានៅស្រុកកំណើតរបស់ Soumsay Laulou៕
អ្នកសារព័ត៌មាន ៖ លាវ ជឺយ៉ូ យ៉ាង ឈួនមី
អ្នកបកប្រែ ៖ Shen Yan