វេទិកាក្រោមប្រធានបទពិសេសស្តីពី"យល់ដឹងពីប្រទេសចិន កិច្ចសន្ទនានៃមហាតំបន់ឈូងសមុទ្រ" បានបើកធ្វើនៅក្រុងក្វាំងចូវ
ថ្ងៃទី ១៩ ខែមេសា វេទិកាក្រោមប្រធានបទពិសេសស្តីពី "យល់ដឹងពីប្រទេសចិន កិច្ចសន្ទនានៃមហាតំបន់ឈូងសមុទ្រ" បានបើកធ្វើនៅទីក្រុងក្វាំងចូវប្រទេសចិន។
ភ្ញៀវកិត្តិយសអន្តរជាតិដែលមកពីប្រទេសនិងតំបន់ជាច្រើនបានសម្គាល់ថា បក្សកុម្មុយនីស្តចិនបានដឹកនាំប្រជាជនចិនរកឃើញមាគ៌ាថ្មីមួយនៃការធ្វើទំនើបកម្មតាមបែបផែនចិន ដែលបានបង្កើតអច្ឆរិយនៃប្រវត្តិសាស្ត្រអភិវឌ្ឍន៍នៃមនុស្សជាតិ។ អច្ឆរិយនេះមិនមែនសម្រាប់តែប្រទេសចិនប៉ុណ្ណោះទេ ក៏ជាអច្ឆរិយសម្រាប់ពិភពលោកទាំងមូលផងដែរ ដែលនឹងជះឥទ្ធិពលដ៏វិជ្ជមាននិងជ្រាលជ្រៅក្នុងវិស័យជាច្រើន ។ អ្នកផងទាំងពួងរំពឹងទុកហើយជឿជាក់ថា ការធ្វើទំនើបកម្មតាមបែបផែនចិនបានបន្ថែមជម្រើសនៃមាគ៌ាធ្វើទំនើបកម្មរបស់ពិភពលោក ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិនក៏ដូចជាការអភិវឌ្ឍជានិរន្តរភាពរបស់ចិននឹងបញ្ចូលកម្លាំងចលករថ្មីក្នុងការជំរុញវិបុលភាពនិងការអភិវឌ្ឍរួមនៃពិភពលោក៕