មហាសន្និបាតសហព័ន្ធអភិរក្សបេតិកភណ្ឌវប្បធម៌ទ្វីបអាស៊ីបើកធ្វើឡើងនៅក្រុងXi’anប្រទេសចិន

2023-04-24 17:32:16
ប្រភព:CRI

ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ខែ មេសា មហាសន្និបាតសហព័ន្ធអភិរក្សបេតិកភណ្ឌវប្បធម៌ទ្វីបអាស៊ីបានបើកធ្វើនៅក្រុងXi’anប្រទេសចិនដែលសហការរៀបចំដោយក្រសួងវប្បធម៌និងទេសចរណ៍ចិន រដ្ឋបាលជាតិបេតិកភណ្ឌវប្បធម៌ចិននិងរដ្ឋបាលប្រជាជនខេត្តShanxi។ គិតមកដល់ពេលបច្ចុប្បន្ន ប្រទេសអាស៊ីចំនួន២១ព្រមទាំងអង្គការអន្តរជាតិសំខាន់ៗក្នុងវិស័យបេតិកភណ្ឌវប្បធម៌ចំនួន៣ដូចជាអង្គការយូណេស្កូនៃអង្គការសហប្រជាជាតិជាដើមបានបញ្ជាក់ថានឹងចូលរួមមហាសន្និបាតលើកនេះ ។ តំណាងគ្រប់ភាគីបានជួបជុំគ្នា កសាងស្ពានទំនាក់ទំនងនិងបង្កើតយន្តការសហប្រតិបត្តិការដើម្បីអភិរក្សនិងបន្តវេនបេតិកភណ្ឌវប្បធម៌ទ្វីបអាស៊ី។

តាមទិន្នន័យស្ថិតិបានឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ីចំនួន៦មានដូចជាប្រទេសកម្ពុជាជាដើមដើម្បីដំណើរការគម្រោងអភិរក្សនិងជួសជុលវត្ថុបុរាណចំនួន១១គម្រោង បានដំណើរគមរោងសហប្រតិបត្តិការចម្រុះជាង២០គម្រោងជាមួយប្រទេសអាស៊ីចំនួន១៤មានដូចជា ប្រទេសអេមីរ៉ាតអារ៉ាប់រួម ប្រទេសអ៊ូសបេគីស្ថាន ប្រទេសអារ៉ាប៊ីសាអូឌីតជាដើម ដើម្បីជំរុញការស្វែងរកសរសៃឈាមនៃអរិយធម៌អាស៊ី កសាងស្ពានទំនាក់ទំនងរវាងប្រជាជននៃបណ្តាប្រទេសអាស៊ី៕

មហាសន្និបាតសហព័ន្ធអភិរក្សបេតិកភណ្ឌវប្បធម៌ទ្វីបអាស៊ីបើកធ្វើឡើងនៅក្រុងXi’anប្រទេសចិន