ការស្រាវជ្រាវនិងផលិត "រថភ្លើងល្បឿនដូចហោះ" ទទួលបានការវិវឌ្ឍថ្មី ល្បឿនរត់នឹងឡើងដល់ ១ ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង
ការតាំងពិព័រណ៍ផ្នែកវិទ្យាសាស្ត្រក្រោមប្រធានបទ "រថភ្លើងល្បឿនដូចហោះ" ដែលរៀបចំដោយសាជីវកម្មវិទ្យាសាស្ត្រ និងឧស្សាហកម្មអវកាសចិនបានបើកធ្វើនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៣ ខែមេសា។ អ្នកយកព័ត៌មានបានដំណឹងពីភាគីរៀបចំពិពណ៍ថា "រថភ្លើងល្បឿនដូចហោះ" ដែលប្រទេសចិនកំពុងធ្វើការស្រាវជ្រាវនិងផលិតទទួលបានការវិវឌ្ឍថ្មី ហើយល្បឿនប្រតិបត្តិរបស់វានឹងឡើងដល់ ១ ពាន់គីឡូម៉ែត្រក្នុងមួយម៉ោងនាពេលអនាគត ។
តាមការផ្សាយដំណឹងឱ្យដឹងថា រថភ្លើងល្បឿនដូចហោះអាចត្រូវបានប្រើសម្រាប់ការដឹកជញ្ជូនរវាងទីក្រុងធំៗនាពេលអនាគត ហើយល្បឿននឹងឡើងដល់ ១ ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង។ យោងតាមអ្នកជំនាញបង្ហើបឱ្យដឹងថា ដើម្បីសម្រេចបាននូវល្បឿននេះ គឺមិនមែនសម្រេចបានក្នុងពេលមួយថ្ងៃពីរថ្ងៃនោះទេ ពោលគឺត្រូវធ្វើតេស្តជាច្រើនលើកដើម្បីវិវឌ្ឍទៅមុខជាលំដាប់ ។ ពេលកន្លងមក ក្រុមការងារធ្វើតេស្តបានបញ្ចប់ការសាកល្បងក្រោមលក្ខខណ្ឌមិនមែនសុញ្ញកាស ហើយល្បឿនដំណើរការបានឡើងដល់ ៦២៣គីឡូម៉ែត្រក្នុងមួយម៉ោង៕