នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ GDP របស់ប្រទេសចិនបានកើនឡើង ៤,៥% បើប្រៀបធៀបនឹងពេលដូចគ្នាក្នុងឆ្នាំ ២០២៣
យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិនៃប្រទេសចិនកាលពីថ្ងៃទី១៨ ខែមេសា បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិននៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះមានចំនួនប្រមាណ ២៨,៥ ទ្រីលានយាន់ ដែលកើនឡើង ៤,៥% បើប្រៀបធៀបនឹងពេលដូចគ្នាក្នុងឆ្នាំ ២០២៣ តាមតម្លៃថេរ និងកើនឡើង ២,២% ធៀបនឹងត្រីមាសទី ៤ ក្នុងឆ្នាំមុន។
តាមស្ថិតិបានឱ្យដឹងថា ក្នុងត្រីមាសទីមួយ តម្លៃបន្ថែមនៃឧស្សាហកម្មចម្បងមានចំនួន ១,១៥ ទ្រីលានយាន់ តម្លៃបន្ថែមនៃឧស្សាហកម្មបន្ទាប់បន្សំមានចំនួន ១០,៨ ទ្រីលានយាន់ និងតម្លៃបន្ថែមនៃឧស្សាហកម្មទីបីមានចំនួន ១៦,៥៥ ទ្រីលានយន់ កើនឡើង ៣,៧% ៣,៣%និង៥,៤%បើប្រៀបធៀបនឹងពេលដូចគ្នាឆ្នាំ ២០២៣។
តាមព័ត៌មានបានឱ្យដឹងថា នៅក្នុងត្រីមាសទីមួយស្ថានភាពផលិតកម្មកសិកម្មរបស់ប្រទេសចិនមានស្ថេរភាព ហើយផលិតកម្មឧស្សាហកម្មបានងើបឡើងវិញជាបន្តបន្ទាប់ ឧស្សាហកម្មសេវាកម្មបានងើបឡើងវិញយ៉ាងខ្លាំង ហើយឧស្សាហកម្មសេវាកម្មទំនាក់ទំនងបានកើនឡើងយ៉ាងឆាប់រហ័ស ការវិនិយោគទ្រព្យសកម្មថេរបានកើនឡើងជាលំដាប់ ការលក់លើទីផ្សារបានងើបឡើងវិញយ៉ាងឆាប់រហ័ស ហើយការនាំចេញនាំចូលទំនិញរក្សាបាននូវកំណើនកើនឡើង ស្ថានភាពការងារជាទូទៅមានស្ថិរភាព តម្លៃទំនិញប្រើប្រាស់បានកើនឡើងក្នុងកម្រិតមធ្យម៕
អ្នកសារព័ត៌មាន ៖ វ៉ី យូឃួន ហាន ចាណួន
អ្នកបកប្រែ ៖ Shen Yan