ផ្កាចំប៉ារីកស្គុះស្គាយ | ជីវិតបែបវ៉ាងវៀង
ឆ្លៀតឪកាសបុណ្យចូលឆ្នាំប្រពៃណីប្រទេសឡាវ អ្នកសារព័ត៌មានបានសម្ភាសន៍នៅស្រុកវ៉ាងវៀង ខេត្តវៀងចន្ទន៍ ហើយស្រុកនេះបានទាក់ទាញភ្ញៀវទេសចរមកពីប្រទេសនានានៅលើពិភពលោក។
តើស្រុកវ៉ាងវៀងមានកម្លាំងទាក់ទាញអ្វីខ្លះ? ជាការពិត ស្រុកវ៉ាងវៀងមានភាពល្បីល្បាញដោយសារសណ្ឋានដី KARSTនិងមានសកម្មភាពនៅខាងក្រៅដូចជា ការលេងទឹក និងការឡើងភ្នំជាដើម។ ពេលបើកវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម លោកអ្នកអាចស្វែងរកយុទ្ធសាស្ត្រផ្សេងៗអំពីទេសចរណ៍នៅវ៉ាងវៀង។ ចាប់តាំងពីការបើកដំណើរការផ្លូវរថភ្លើងចិន-ឡាវ ចំនួនអ្នកដំណើរនៅស្ថានីយវ៉ាងវៀងបានកើនឡើងយ៉ាងខ្លាំង។ លោកស្រី ចាំង ហាននី អ្នកទទួលខុសត្រូវនៃស្ថានីយកណ្តាលទីក្រុងវៀងចន្ទន៍ បានណែនាំថា ចាប់តាំងពីឆ្នាំនេះ គិតមកដល់ថ្ងៃទី១៥ ខែមេសា ចំនួនរថភ្លើងដឹកជញ្ជូនអ្នកដំណើរនៅស្ថានីយវ៉ាងវៀងបានកើនឡើងដល់២១៧%ហើយអត្រានៃការដឹកជញ្ជូនអ្នកដំណើរបានកើនឡើងដល់ ៩៨៨%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ភ្ញៀវទេសចរមកពីប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន អឺរ៉ុប និងអាមេរិក ជាពិសេសភ្ញៀវទេសចរវ័យក្មេងដែលចូលចិត្តកីឡាក្រៅផ្ទះកំពុងកើនឡើងជាបន្តបន្ទាប់ឥតឈប់ឈរ៕
អ្នកសារព័ត៌មាន ៖ លាវ ជឺយ៊ូ យ៉ាង ឈួនម៉ី
អ្នកបកប្រែ ៖ Shen Yan