ច្រកព្រំដែនហឺខូវសម្រេចបាននូវការដឹកជញ្ជូនកុងតឺន័រឆ្លងដែនរវាងប្រទេសចិន និងថៃជាលើកដំបូង

2023-04-27 10:55:56
ប្រភព:គេហទំព័រយួណាន

ថ្មីៗនេះ រថយន្តកុងតឺន័រផ្ទុកទុរេនបានចេញដំណើរពីប្រទេសថៃមកដល់ច្រកព្រំដែន Lao Cai ប្រទេសវៀតណាមនៅល្ងាចថ្ងៃបន្ទាប់ បន្ទាប់មកឆ្លងកាត់ច្រកព្រំដែនហឺខូវ ក្នុងមណ្ឌលស្វយ័តជនជាតិហានី និងជនជាតិយី ហុងហឺ ខេត្តយូណាននៃប្រទេសចិន និងប្តូរការដឹកជញ្ជូនទៅកាន់ទីផ្សារក្រុងក្វាងចូវតាមបែបកុងតឺន័រ។ ដោយការផ្លាស់ប្តូររថយន្ត និងមិនផ្លាស់ប្តូរកុងតឺន័រ ទំនិញកុងតឺន័រនេះសម្រេចបាន"ការដឹកជញ្ជូនដោយផ្ទាល់តែម្តង"ពីចំការផ្លែឈើការទៅកាន់អតិថិជន ហើយក៏បានចុចប៊ូតុង "បង្កើនល្បឿន" សម្រាប់ "ការដឹកជញ្ជូនដោយផ្ទាល់តែម្តង" នៃការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងច្រកព្រំដែនហឺខូវ ប្រទេសចិននិងបណ្តាប្រទេសអាស៊ាន។

គួរបញ្ជាក់ថា ការផ្ទុកទំនិញឡើង និងប្តូរកុងតឺន័រអាចកាត់បន្ថយពី ៤-៥ម៉ោងនៃការវេចខ្ចប់ដោយដៃតាមបែបប្រពៃណីមកត្រឹម ១០នាទី ឯការចំណាយលើការផ្ទុក និងការដឹកជញ្ជូនអាចកាត់បន្ថយបានច្រើនជាង ៥០%ពេលវេលាដឹកជញ្ជូននៃតំណភ្ជាប់នីមួយៗត្រូវបានកាត់បន្ថយ ២០%ដូច្នេះការចំណាយជាទូទៅបានកាត់បន្ថយ ២០%-៣០%៕

អ្នកសារព័ត៌មាន ៖ សៀវ​ យុង

អ្នកបកប្រែ ៖ Shen Yan

ច្រកព្រំដែនហឺខូវសម្រេចបាននូវការដឹកជញ្ជូនកុងតឺន័រឆ្លងដែនរវាងប្រទេសចិន និងថៃជាលើកដំបូង