ប្រទេសចិនអំពាវនាវសហគមន៍អន្តរជាតិឱ្យជំរុញការដោះស្រាយបញ្ហាប៉ាឡេស្ទីនដោយគ្រប់ជ្រុងជ្រោយ យុត្តិធម៌និងយូរអង្វែង

2023-04-28 13:14:18
ប្រភព:CRI

លោក Zhang Jun តំណាងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថានៅក្នុងសន្និសីទបើកចំហស្តីពីបញ្ហារវាងមជ្ឈិមបូព៌ានិងប៉ាឡេស្ទីននៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិជំរុញការដោះស្រាយបញ្ហាប៉ាឡេស្ទីនដោយគ្រប់ជ្រុងជ្រោយ យុត្តិធម៌និងយូរអង្វែង។ លោកបានលើកសំណើ៤ចំណុច៖

ទី១ ត្រូវប្រឆាំងអំពើហិង្សានិងការញុះញង់ ដើម្បីស្វែងរកសន្តិសុខរួម។ ទី២ ត្រូវបញ្ឈប់ការកែប្រែស្ថានការណ៍បច្ចុប្បន្នដោយឯកតោភាគី និងគាំពារច្បាប់អន្តរជាតិយ៉ាងប្រាកដប្រជា ។ ទី៣ត្រូវធានាដល់ជីវភាពរស់នៅរបស់ប្រជាជន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប៉ាឡេស្ទីន ។ ទី៤ ត្រូវប្រកាន់ខ្ជាប់ “ផែនការប្រទេសទាំងពីរ” និងជំរុញឱ្យដំណើរការឡើងវិញនូវការចរចាដោយសន្តិវិធី៕

ប្រទេសចិនអំពាវនាវសហគមន៍អន្តរជាតិឱ្យជំរុញការដោះស្រាយបញ្ហាប៉ាឡេស្ទីនដោយគ្រប់ជ្រុងជ្រោយ យុត្តិធម៌និងយូរអង្វែង