ចំនួនការលក់នៃរថយន្តអគ្គិសនីទូទាំងសាកលលោកនឹងកើនឡើង ៣៥% នៅឆ្នាំនេះ

2023-04-28 15:25:01
ប្រភព:ស៊ីនហួចិន

ទីភ្នាក់ងារថាមពលអន្តរជាតិបានចេញផ្សាយរបាយការណ៍ «ទស្សនវិស័យនៃរថយន្តអគ្គិសនីសកលឆ្នាំ ២០២៣»នៅថ្ងៃទី២៦ ខែមេសា ដោយបញ្ជាក់ថា ការលក់រថយន្តអគ្គិសនីទូទាំងពិភពលោកនៅឆ្នាំនេះនឹងកើនឡើង ៣៥% បើធៀបនឹងឆ្នាំមុន ដែលឈានដល់ ១៤ លានគ្រឿង ស្មើនឹង ១៨%នៃទំហំទីផ្សាររថយន្តទាំងមូល។ ជាការពិត ការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មរថយន្តជាសកលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ឧស្សាហកម្មថាមពលនេះ ដល់ឆ្នាំ២០៣០ អគ្គិសនីនៃយានយន្តនឹងជួយជំរុញការកាត់បន្ថយតម្រូវការប្រេងពិភពលោកយ៉ាងហោចណាស់ ៥ លានបារ៉ែលក្នុងមួយថ្ងៃ។

របាយ​ការណ៍​បាន​ចង្អុល​បង្ហាញ​ថា នៅ​ពេល​បច្ចុប្បន្ន ការ​លក់​រថយន្ត​អគ្គិសនី​ភាគ​ច្រើន​ត្រូវ​បាន​ប្រមូល​ផ្តុំ​នៅ​ក្នុង​ទីផ្សារ​ធំៗ​ចំនួន​បី គឺប្រទេស​ចិន អឺរ៉ុប និង​អាមេរិក។ ក្នុងចំណោមនោះ ប្រទេសចិនគឺជាអ្នកនាំមុខគេ។ការលក់រថយន្តអគ្គិសនីចិនមាន ៦០%នៃការលក់រថយន្តអគ្គិសនីរបស់ពិភពលោកកាលពីឆ្នាំមុន ហើយមានរថយន្តអគ្គិសនីចំនួនជាង ៥០% ត្រូវបានលក់ចេញនៅលើពិភពលោកគឺស្ថិតនៅក្នុងប្រទេសចិន។

មិនតែប៉ុណ្ណោះទេ របាយការណ៍ក៏បានចង្អុលបង្ហាញថា និន្នាការទីផ្សារកំពុងមានឥទ្ធិពលវិជ្ជមានទៅលើការផលិតអាគុយ និងខ្សែសង្វាក់ផ្គត់ផ្គង់។ គម្រោង​ផលិតអាគុយ​ដែល​ត្រូវបានប្រកាស​ជា​សកល ​ដើម្បី​បំពេញ​តម្រូវការ​រថយន្ត​អគ្គិសនី​ត្រឹម​ឆ្នាំ​ ២០៣០។ គួរបញ្ជាក់ថា នៅឆ្នាំ២០២២ ការនាំចេញអាគុយ និងគ្រឿងបន្លាស់របស់ប្រទេសចិនមានចំនួនប្រមាណជាង ៣៥% នៃទីផ្សារសកល៕

អ្នកសារព័ត៌មាន៖ លាវ ហ្វាំង

អ្នកបកប្រែ ៖ Shen Yan

ចំនួនការលក់នៃរថយន្តអគ្គិសនីទូទាំងសាកលលោកនឹងកើនឡើង ៣៥% នៅឆ្នាំនេះ