ជិះរថភ្លើងល្បឿនលឿនទៅកាន់ក្រុងជីបុ អតីតអគ្គលេខាធិការរងអង្គការសហប្រជាជាតិបានសរសើរអំពីល្បឿនរបស់ប្រទេសចិន
2023-04-28 15:26:27
ប្រភព:គេហទំព័រCCTV
ថ្មីៗនេះឯកឧត្តម Erik Solheim អតីតអគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាអតីតនាយកប្រតិបត្តិនៃ UNEP បានជិះរថភ្លើងល្បឿនលឿនពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងជីបុនៃខេត្តសានតុងហើយបានផ្សព្វផ្សាយរូបភាពធ្វើដំណើរលើវេទិកាបណ្តាញសង្គម រួចបានសរសើរល្បឿននិងផាសុកភាពនៃរថភ្លើងល្បឿនលឿនរបស់ប្រទេសចិន។
កាលពីប៉ុន្មានថ្ងៃមុន ឯកឧត្តមបានធ្វើដំណើរពីទីក្រុងឆឹងទូ ខេត្តស៊ីឈួន ទៅកាន់ក្រុងប៉េកាំង ហើយបានធ្វើដំណើរជាង ២០០០ គីឡូម៉ែត្រក្នុងរយៈពេល ៧ ម៉ោង ឯកឧត្តមបានប្រាប់អ្នកកាសែតថា ឯកឧត្តមក៏បានទៅក្រុងជីបុ ដែលជាទីក្រុងដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ហើយឯកឧត្តមបានកត់ត្រាល្បឿននៃរថភ្លើងល្បឿនលឿនរបស់ប្រទេសចិនពីរដងដោយថតរូប ហើយឯកឧត្តមបានសរសេរថា "ការធ្វើដំណើរតាមរថភ្លើងល្បឿនលឿនក្នុងប្រទេសចិន ពិតជាអស្ចារ្យណាស់! មានល្បឿនលឿន និងផាសុកភាព"៕
អ្នកបកប្រែ ៖ Shen Yan