មនោសញ្ចេតនាចំពោះផ្លូវរថភ្លើងចិន-ថៃរបស់នារីជនជាតិថៃ ផាន ណាឡ

2023-05-01 16:47:36
ប្រភព:ស៊ីនហួចិន

នៅឯការដ្ឋានសាងសង់ផ្លូវរថភ្លើងចិន-ថៃ ក្នុងស្រុក Pak Chong ខេត្ត Nakhon Ratchasimaភាគឦសាននៃប្រទេសថៃ គ្រឿងចក្រសំណង់ខ្នាតធំកំពុងដំណើរការយ៉ាងមមាញឹក ហើយរថយន្តដឹកទំនិញធុនធ្ងន់បានធ្វើដំណើរទៅវិញទៅមក អ្នកនាង ផាន ណាឡ ជាមួយវិស្វករចិន និងថៃកំពុងរវល់ចូលធ្វើការ។ ដោយ​សារ​ចូល​ចិត្ត​វប្បធម៌​ចិន ហើយ​មាន​សុទិដ្ឋិនិយម​អំពី​លទ្ធភាព​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​ថៃ ដូច្នេះ កញ្ញា ផាន ណាឡ បានទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន​ជា​ច្រើន​ឆ្នាំ។ ឆ្នាំនេះ អ្នកនាងមានអាយុ​ ៣៣ ឆ្នាំ ហើយ​បានទៅទស្សនាកម្សាន្តតំបន់ជាច្រើនក្នុងប្រទេសចិន ក៏បានឃើញពីអត្ថប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចដែលនាំមកដោយរថភ្លើងល្បឿនលឿនដល់ជីវិតរបស់មនុស្សតាមខ្សែបន្ទាត់នោះ។ បន្ទាប់ពីទទួលបានសញ្ញាប័ត្របណ្ឌិតជំនាញភាសាវិទ្យាពីសាកលវិទ្យាល័យណានខាយ ប្រទេសចិន។ នាងបានត្រឡប់ទៅប្រទេសថៃវិញ និងបានក្លាយជាអ្នកបកប្រែពេញម៉ោងនៅស្ថានីយត្រួតពិនិត្យទូទៅនៃនាយកដ្ឋានគម្រោងផ្លូវរថភ្លើងចិន-ថៃ ដំណាក់កាលទីមួយ។

ដើម្បី​សម្រួល​ដល់​ការងារ អ្នកនាង ផាន ណាឡ ​រស់នៅ​ផ្ទះ​ជីដូន​ជីតា​នៅ​ខេត្ត Nakhon Ratchasimaនាពេលបច្ចុប្បន្ននេះ ។ ជាការពិតខេត្ត Nakhon Ratchasimaជាចំណុចបញ្ចប់នៃដំណាក់កាលទីមួយនៃផ្លូវរថភ្លើងចិន-ថៃ ដែលមានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រពីទីក្រុងបាងកក ផ្លូវនេះជាប្រព័ន្ធផ្លូវដែកចាស់ដែលបានសាងសង់កាលពីមួយរយឆ្នាំមុន បច្ចុប្បន្ននេះ គេត្រូវចំណាយពេលជាង ៤ ម៉ោងក្នុងការធ្វើដំណើរទៅ ឬមក។ បន្ទាប់ពីផ្លូវរថភ្លើងចិន-ថៃដំណាក់កាលទីមួយត្រូវបានកសាងឡើង ការដំណើរនឹងត្រូវកាត់បន្ថយមកត្រឹមជាងមួយម៉ោងប៉ុណ្ណោះ។ អ្នកនាង និងក្រុមគ្រួសាររបស់នាងទាំងអស់សង្ឃឹមថា ផ្លូវរថភ្លើងចិន-ថៃដំណាក់កាលទីមួយនឹងបើកឱ្យធ្វើដំណើរជាផ្លូវការឆាប់រហ័ស។ អ្នកនាង ផាន ណាឡ បានប្រាប់អ្នកកាសែតថា "ពីក្រុងបាងកកទៅកាន់ខេត្តNakhon Ratchasimaមានស្ថានីយតូចៗជាច្រើនតាមផ្លូវរថភ្លើងថៃ-ចិន បន្ទាប់ពីបើកឱ្យធ្វើដំណើរ ផ្លូវរថភ្លើងនេះនឹងនាំមកនូវភាពងាយស្រួលដល់ការដឹកជញ្ជូនដ៏អស្ចារ្យទៅកាន់កន្លែងទាំងនេះ អាចទាក់ទាញភ្ញៀវទេសចរ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់"។

យោងតាមការវាយតម្លៃរបស់នាយកដ្ឋានដឹកជញ្ជូនផ្លូវដែកនៃក្រសួងដឹកជញ្ជូនថៃ ការសាងសង់ផ្លូវរថភ្លើងចិន-ថៃដំណាក់កាលទីមួយត្រូវបានគេរំពឹងថានឹងបញ្ចប់និងបើកឱ្យដំណើរការនៅឆ្នាំ២០២៦ ហើយដំណាក់កាលទីពីរត្រូវបានគេរំពឹងថានឹងបញ្ចប់និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៩។ ក្នុងនាមជាគម្រោងសំខាន់នៃការសាងសង់រួមគ្នារវាងចិន-ថៃតាម"ខ្សែក្រវាត់ និងផ្លូវ" និងជាផ្លូវរថភ្លើងល្បឿនលឿនស្តង់ដារដំបូងរបស់ប្រទេសថៃ ផ្លូវរថភ្លើងចិន-ថៃត្រូវបានរចនា និងសាងសង់ដោយប្រើស្តង់ដារចិន ខ្សែផ្លូវដែកដំណាក់កាលទីមួយនឹងតភ្ជាប់ទីក្រុងបាងកក និង Nakhon Ratchasimaហើយខ្សែផ្លូវដែកដំណាក់កាលទីពីរនឹងតភ្ជាប់ជាមួយផ្លូវរថភ្លើងចិន-ឡាវ ហើយឆ្លងកាត់ច្រកព្រំដែនម៉ូទីងរបស់ប្រទេសឡាវ និងច្រកព្រំដែនម៉ហានរបស់ប្រទេសចិន ទើបអាចទៅកាន់ក្រុងគុនមីង ខេត្តយូណាននៃប្រទេសចិនតែម្តង។

  

អ្នកនាង ផាន ណាឡ បន្ថែមទៀតថា "នៅឆ្នាំ២០១២ ខ្ញុំបានជិះឡានក្រុងចម្ងាយឆ្ងាយពីក្រុងគុនមីងត្រឡប់ទៅក្រុងឈៀងមៃ៉ដែលបានចំណាយពេលជាង ២០ ម៉ោង ការធ្វើដំណើរគឺពិបាកខ្លាំងណាស់។ ក្រោយពីផ្លូវរថភ្លើងថៃ-ចិនបើកដំណើរជាផ្លូវការនៅពេលអនាគត នាងខ្ញុំមុខជានឹងជិះរថភ្លើងល្បឿនលឿនទៅកាន់ទីក្រុងគុនមីងប្រកបដោយផាសុកភាព"៕

អ្នកសារព័ត៌មាន៖ វ៉ាង ធឺង

អ្នកបកប្រែ ៖ Shen Yan

មនោសញ្ចេតនាចំពោះផ្លូវរថភ្លើងចិន-ថៃរបស់នារីជនជាតិថៃ ផាន ណាឡ