ក្រសួងការបរទេសចិនឆ្លើយតបនឹងសន្ធិសញ្ញាស្តីពីការរួមគ្នាការពាររវាងអាមេរិកនិងហ្វីលីពីនថា៖ សមុទ្រចិនខាងត្បូងមិនមែនជាកន្លែងប្រមាញ់សម្រាប់កម្លាំងខាងក្រៅទេ
តាមការផ្សាយដំណឹងឱ្យដឹងថា សន្ធិសញ្ញាស្តីពីការរួមគ្នាការពារដែលទើបបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិកនិងហ្វីលីពីន គឺមានគោលបំណងធ្វើឱ្យក្របខណ្ឌសហការការពាររបស់អាមេរិកគ្របដណ្តប់តំបន់សមុទ្រចិនខាងត្បូង។ ទាក់ទងនឹងករណីនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៤ខែឧសភាថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះប្រទេសណាមួយដែលប្រើសន្ធិសញ្ញាទ្វេភាគីជាលេសដើម្បីជ្រៀតជ្រែកក្នុងបញ្ហាសមុទ្រចិនខាងត្បូង និងបំផ្លាញអធិបតេយ្យភាពទឹកដី និងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ចិន។
លោកស្រី Mao Ning បានសង្កត់ធ្ងន់ថា “ក្រោមការខិតខំប្រឹងប្រែងរួមគ្នារបស់បណ្តាប្រទេសក្នុងតំបន់ ស្ថានភាពបច្ចុប្បន្ននៅសមុទ្រចិនខាងត្បូងបានរក្សាស្ថិរភាពជាទូទៅ ហើយវាមិនដែលមានបញ្ហាជាមួយនឹងសេរីភាពក្នុងការធ្វើនាវាចរណ៍ និងការហោះហើរលើសមុទ្រចិនខាងត្បូងនោះទេ។ សន្ធិសញ្ញាស្តីពីការរួមគ្នាការពាររវាងអាមេរិកនិងហ្វីលីពីន គឺជាសន្ធិសញ្ញាទ្វេភាគីរវាងសហរដ្ឋអាមេរិកនិងហ្វីលីពីន។ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះប្រទេសណាមួយដែលប្រើសន្ធិសញ្ញាទ្វេភាគីជាលេសដើម្បីជ្រៀតជ្រែកក្នុងបញ្ហាសមុទ្រចិនខាងត្បូង និងបំផ្លាញអធិបតេយ្យភាពទឹកដី និងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ចិន។សមុទ្រចិនខាងត្បូងជាផ្ទះរួមរបស់បណ្តាប្រទេសក្នុងតំបន់ ហើយមិនមែនជាកន្លែងប្រមាញ់សម្រាប់កម្លាំងក្រៅតំបន់នោះទេ»។