ពិព័រណ៍ផលិតផលនាំចេញនាំចូលចិនលើកទី ១៣៣ បិទបញ្ចប់នៅថ្ងៃទី ៥ ខែឧសភា
2023-05-05 18:21:12
ប្រភព:CRI
ពិព័រណ៍ផលិតផលនាំចេញនាំចូលចិនលើកទី ១៣៣ បានបិទបញ្ចប់នៅថ្ងៃទី ៥ ខែឧសភា។ គិតត្រឹមថ្ងៃទី ៤ ខែឧសភា ចំនួនអ្នកចូលទស្សនាសាលតាំងពិព័រណ៍មានចំនួនជាង ២ លាន៨ សែន ៣ ពាន់នាក់។ ដោយឡែក ទំហំសាលតាំងពិព័រណ៍និងចំនួនសហគ្រាសចូលរួមការតាំងពិព័រណ៍លើកនេះបានបង្កើតកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។
សូមបញ្ជាក់ថា ទ្រង់ទ្រាយនៃការតាំងបង្ហាញផលិតផលនាំចូលនៃពិព័រណ៍លើកនេះត្រូវបានពង្រីកបន្ថែមទៀត ក្នុងនោះ ចំនួនសហគ្រាសចូលរួមការតាំងពិព័រណ៍ដែលមកពីប្រទេសនិងតំបន់តាមបណ្តោយ "ខ្សែក្រវាត់ និងផ្លូវ" ឡើងដល់ ៣៧០ ស្មើនឹង ៧៣% នៃចំនួនសរុបនៃសហគ្រាសចូលរួមពិព័រណ៍ ពោលគឺ មិនត្រឹមតែផលិតផលចិនត្រូវនាំចេញទៅកាន់ប្រទេសនិងតំបន់តាមបណ្តោយ "ខ្សែក្រវាត់និងផ្លូវ" ប៉ុណ្ណោះទេ ថែមទាំង ផលិតផលជាច្រើនដែលមកពីប្រទេសនិងតំបន់តាមបណ្តោយ "ខ្សែក្រវាត់និងផ្លូវ" ក៏ត្រូវបាននាំចូលទីផ្សារចិនផងដែរ៕